ភ្នំពេញ៖ FWD Group Holdings Limited (ក្រុមហ៊ុន FWD Group) បានឡើងដល់លំដាប់ទី ៦ នៅឆ្នាំ២០២២ នេះ ក្នុងចំណោមក្រុមហ៊ុនអន្តរជាតិកំពូលទាំង 10 នៃសមាគម Million Dollar Round Table (MDRT)។ ចំណាត់ថ្នាក់ដែលក្រុមហ៊ុន FWD ទទួលបាននេះកើនឡើង ៤ ចំណាត់ថ្នាក់ពីឆ្នាំមុន ដោយរក្សានូវកំណើនវិជ្ជមានដដែល ទោះបីជាវិស័យធានារ៉ាប់រងទាំងមូលរងការប៉ះពាល់ដោយសារជំងឺ COVID19 ក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សMDRT គឺជាសមាគមឯករាជ្យលំដាប់ពិភពលោក ដែលត្រូវបានទទួលស្គាល់លើស្តង់ដារនៃភាពល្អឥតខ្ចោះក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងហិរញ្ញវត្ថុ។ សមាជិករបស់សមាគមនេះត្រូវផ្ដល់សេវាកម្មល្អដែលមានគុណភាពខ្ពស់ប្រកបដោយក្រមសីលធម៌ ចំណេះដឹង និងផលិតភាព។ ចំណាត់ថ្នាក់ កំពូលទាំង ១០ ប្រចាំឆ្នាំនេះ ផ្អែកលើទិន្នន័យដែលបានមកពីក្រុមហ៊ុនអន្តរជាតិដែលមានសមាជិក MDRT ច្រើនជាងគេបំផុត។
លោក Binayak Dutta អគ្គនាយកប្រចាំទីផ្សារកំពុងរីកចម្រើន និងជានាយកគ្រប់គ្រងផ្នែកចែកចាយរបស់ក្រុមហ៊ុន FWD បានមានប្រសាសន៍ថា៖
ជាសកល មានតែទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត និងហិរញ្ញវត្ថុមួយចំនួនតូចប៉ុណ្ណោះ ដែលអាចបំពេញលក្ខខណ្ឌជាសមាជិករបស់ MDRT។ ហេតុនេះហើយ ក្រុមហ៊ុន FWD Group បានបង្កើតកម្មវិធីអភិវឌ្ឍសមត្ថភាពជាច្រើនសម្រាប់ទីប្រឹក្សាឆ្នើមរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់តាមលក្ខខណ្ឌរបស់សមាគមនេះ។ កម្មវិធីទាំងនេះរួមមាន ELITE Learning, ELITE Digital និង ELITE Affiliates ព្រមទាំង ELITE eCoach ដែលជាវេទិកានិយាយពីការលក់តាមបែបឌីជីថល ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ។ វគ្គបណ្ដុះបណ្ដាលទាំងអស់នេះត្រូវបានបង្កើតឡើងដើម្បីឱ្យទីប្រឹក្សាធានារ៉ាប់រងទាំងអស់ចេះប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត ដែលអាចពង្រីកលទ្ធភាពក្នុងការលក់ និងផ្តល់បទពិសោធល្អៗដល់អតិថិជន។
គិតចាប់ពីឆ្នាំ ២០១៦ មក សមាជិកភាព MDRT របស់ក្រុមហ៊ុន FWD Group បានកើនឡើង 925% ដោយមានសមាជិកឡើងដល់ 2,225នាក់ ត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២២។ នៅឆ្នាំ ២០២២នេះអត្រាកំណើនសមាជិកភាពរបស់ក្រុមហ៊ុន FWD Group បានកើន 44% ពីឆ្នាំមុន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]