ភ្នំពេញ៖ អាចនិយាយបានថា កញ្ញា ប៊ុនរ៉ែន ធារីកា ជាបវរកញ្ញាលំដាប់រងទី១ Miss Teen International Cambodia 2021។ ពិតណាស់ យុវតីមកពីខេត្តកំពង់ចាមរូបនេះ ពិតជាបានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព នឹងមានឆន្ទៈខ្ពស់ក្នុងពេលអំឡុងពេលប្រកួតរហូតទទួលបានភាពជោគជ័យយ៉ាងដូច្នេះ។ 

ជាមួយគ្នានេះដែរ បន្ទាប់ពីគ្រងតំណែងលំដាប់រងទី១ Miss Teen International Cambodia ថ្មីៗនេះនាងក៏មានឱកាសថតស្ពតពាណិជ្ជកម្មផងដែរ។ ម្យ៉ាងវិញទៀត បើទោះបីនាងទើបតែមានវ័យ១៥ឆ្នាំ ប៉ុន្តែសមត្ថភាព និងទេពកោសល្យនាងល្អគួរឲ្យសរសើរ។មិនតែប៉ុណ្ណោះ បើមើលលើរូបសម្ផស្ស នាងពិតជាមានមុខមាត់ស្រស់ស្អាត រូបរាងទាក់ទាញ ហើយមានស្បែកសភ្លឺថ្លាតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង រឿងដ៏គួរឲ្យភ្ញាក់ផ្អើលនោះកាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២ ត្រូវនឹងពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រ Miss Preteen International Cambodia ពីកម្មវិធីបានយកពេលវេលានោះ ដើម្បីប្រកាសតំណែងដល់កញ្ញា ប៊ុនរ៉ែន ធារីកា ក្លាយជាម្ចាស់តំណែងMiss Eco Teen Cambodia 2022 ដែលត្រឹមទៅប្រកួតលើឆាកអន្តរជាតិនៅប្រទេសអេហ្ស៉ីប នាពេលខាងមុខនេះ។ មិនតែប៉ុណ្ណោះ ក៏មានការបំពាក់ឈៀង និងមកុដដ៏ប្រណីត បញ្ជាក់ពីតំណែងដ៏អស្ចារ្យមួយនេះសម្រាប់នាងផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ប៊ុនរ៉ែន ធារីកា
កញ្ញា ប៊ុនរ៉ែន ធារីកា
កញ្ញា ប៊ុនរ៉ែន ធារីកា
កញ្ញា ប៊ុនរ៉ែន ធារីកា
កញ្ញា ប៊ុនរ៉ែន ធារីកា
កញ្ញា ប៊ុនរ៉ែន ធារីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]