ភ្នំពេញ៖ ក្រោយពីបានឆ្លងកាត់វគ្គជម្រុះជាបន្តបន្ទាប់ជាច្រើនវគ្គ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភព លោក Cambodian idol រដូវកាលទី៤ ក៏បានឈាន មកដល់វគ្គ Live Show សប្តាហ៍ទី ១ កាលពីថ្ងៃ អាទិត្យទី ១៧ កក្កដា កន្លងទៅ ។

  បេក្ខជន ថុល សុភិទិ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទស្សនីយភាពពិសេសៗជាច្រើនបានកើតឡើង ក្នុងវគ្គ Live Show សប្តាហ៍ទី ១នេះ ដែលធ្វើអោយទ ស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើល និងចាប់ អារម្មណ៍ ទាំងឆាករៀបចំកម្មវិធីខុសពីរដូវកាលមុនៗ ទាក់ភ្នែក ភ្លើងភ្លឺចិញ្ចាច គួរជាទីចាប់អារម្មណ៍។ ទន្ទឹមនឹងភាពអស្ចារ្យទាំងនេះ ក្នុងនោះបេក្ខជនជាច្រើនក៏បានខិតខំបង្ហាញសមត្ថភាពរៀងៗខ្លួន គេ សង្កេតឃើញបេក្ខជន ថុល សុភិទិ បានសាងភាពអស្ចារ្យក្នុងកម្មវិធី លើកយកបទចម្រៀងមួយបទដែល មានចំណងជើងថា «មិនអាចឃាត់ទេ» មកបកស្រាយលើឆាកដ៏អស្ចារ្យមួយនេះ ធ្វើអោយបេះដូងរបស់គណៈកម្មការទាំង៤ ស្ទើរហោះចេញមកក្រៅ ទាំងផ្អែម ទាំងថ្នម ទាំងស្រែកបានខ្ពស់ ព្រមទាំងភាព អំណោយផលពីធម្មជាតិ ស្នាមញញឹមដ៏មានមន្តស្នេហ៍ ការរៀបចំខ្លួនសង្ហារ ធ្វើអោយ ភិទិ អាចខាប បេះដូងរបស់ទស្សនិកជនរាប់លានអ្នកផងដែរ ។

  បេក្ខជន ថុល សុភិទិ

ដោយសារតែបទចម្រៀងមួយបទនេះធ្វើអោយបេក្ខជន ថុល សុភិទិ កាន់តែមានប្រជាប្រិយភាពទ្វេដង កក្រើកពេញបណ្តាញសង្គមអស់រយៈពេលជាច្រើនថ្ងៃជាប់គ្នា មិនថាហ្វេសបុក តិកតុក ឬ អ៊ុនស្តាក្រាម ព្រមទាំងធ្វើអោយតារាល្បីៗជាច្រើនលាន់មាត់ សរសើរ ដូចជា កញ្ញា រឿន ណាត ,​ ​អ្នកនាង ពេជ្រ សូលីកា និងតារាល្បីៗជាច្រើនទៀតបានសរសើរ និង លង់នឹងសម្លេងរបស់ ភិទិ

ទោះជាយ៉ាងណា នេះគ្រាន់តែជាសប្តាហ៍ទី១ នៃ វគ្គ Live Show តែប៉ុណ្ណោះ មិនទាន់អាចកំណត់បានថាតើបេក្ខជនម្នាក់ណានឹងមានវាសនា ក្លាយជាម្ចាស់ពានរង្វាន់រដូវកាលទី៤នេះបានឡើយ ព្រោះបេក្ខជនផ្សេងទៀតក៏មានសមត្ថភាពមិនធម្មតាដូចគ្នាដែរ ។ ដូច្នេះរង់ចាំទស្សនានៅវគ្គ Live Show សប្តាហ៍ទី២បន្តទៀត តើបេក្ខជន ថុល សុភិទិ នៅអាចរក្សាប្រជាប្រិយភានេះបានដែរទេ? ហើយបេក្ខជន ណាខ្លះនឹងសាងភាពលេចធ្លោបន្តទៀត ?

  បេក្ខជន ថុល សុភិទិ

លោកអ្នកក៏អាចចូលរួមទស្សនាផ្ទាល់កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Live Show សប្តាហ៍ទី ២ ថ្ងៃអាទិត្យ ២៤ កក្កដា ២០២២ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ ជាន់ទី២ ។ សំបុត្រចូលទស្សនាមានដាក់លក់នៅក្រុមហ៊ុន ហង្សមាស វីដេអូ និង ហង្សមាស កាហ្វេ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]