បរទេស៖ កាលពីថ្មី ៗ នេះ វេបសាយបរទេស បានចែករំលែករូបភាពជាច្រៀនសន្លឹកទៅនឹង Suri កូនស្រីរបស់តារាសម្តែង Tom Cruise និងតារាសម្តែង Katie Holmes ជាមួយមុខហ្ស៊ីនទទេស្អាត ចាយសម្រស់វ័យ ១៦ ឆ្នាំ ជាមួយនឹងភាពទាក់ទាញជាមួយនឹងទម្រង់មុខស្អាត និងដងខ្លួនសមល្មម។

ជាក់ស្តែង Suri ត្រូវបានដើរតែម្នាក់ឯង នៅក្នុងសង្កាត់ក្បែរផ្ទះរបស់នាង ក្នុងក្រុង ញូវយ៉ក កាលពីថ្ងៃទី ២០ ខែកក្កដា ដែឡក្មេងស្រីជំទង់ បានគ្រងលើរ៉ូបពណ៌ស នៅរដូវក្តៅរួមបញ្ចូលគ្នាជាមួយស្បែកជើងពណ៌ខៀវបែបសាមញ្ញ តែសម្រស់កូនស្រីរបស់ Tom Cruis ចែងចាំងមិនធម្មតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរ Suri រស់នៅក្នុងទីក្រុងញូវយ៉កជាមួយនឹងម្តាយរបស់នាងតាំងពីអាយុ 6 ឆ្នាំ ដោយនាងបានចំណាយពេលកុមារភាពរបស់នាងយ៉ាងស្ងប់ស្ងាត់ និងសាមញ្ញដូចមិត្តភក្តិរបស់នាង ជាមនុស្សសាមញ្ញាទូទៅ។

យ៉ាងណាមិញ ទោបីជា មានឪពុកម្តាយជាតារាហូលីវូដ ប៉ុន្តែតាំងពីគ្រួសារបែកបាក់ ក្មេងស្រីរូបនេះ មិនដែលបង្ហាញមុខលើកម្រាលព្រំក្រហម មិនថតរូបទស្សនាវដ្ដីដូចកូនអ្នកសិល្បៈដទៃឡើយ៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម៖

 Suri
 Suri
 Suri
 Suri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]