ភ្នំពេញ៖ បើនិយាយដល់កញ្ញា ចន កណ្ណិកា ជឿជាក់ថាប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្គាល់។ ដោយនាងធ្លាប់ជាអតីតបេក្ខភាពប្រកួត Miss Teen International Cambodia ម្នាក់ផងដែរ។ មិនតែប៉ុណ្ណោះ អំឡុងពេលប្រកួតនាងក៏មានឱកាសចូលដល់ Top10 បើទោះបីនាងមិនទទួលបានទទួលបានតំណែងណាមួយពីកម្មវិធី ប៉ុន្តែមានហ្វេនជាច្រើននៅតែគាំទ្រនាងដដែល។ 

មួយវិញទៀត កាលពីពេលថ្មីៗនេះ រឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដោយកញ្ញា ចន កណ្ណិកា បានទទួលតំណែងដ៏ស្ចារ្យ ក្លាយជាបេក្ខភាពប្រកួត Miss Grand Cambodia តំណាងឲ្យខេត្តកំពត។ ពិតណាស់ កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២ ត្រូវនឹងពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រ Miss Preteen International Cambodia ពីកម្មវិធីបានយកពេលវេលានោះ ដើម្បីប្រកាសតំណែងដល់នាងឲ្យមហាជនបានដឹងផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កញ្ញ ចន កណ្ណិកា នាងមានអាយុ ១៨ឆ្នាំ ព្រមទាំងមានកម្ពស់ ១៧០cm។ បើនិយាយពីរូបសម្ផស្ស ឃើញថាសម្រស់នាងពិតជាស្រស់ស្អាត ចំណែករូបរាងក៏ស្លីម ហើយថែមទាំងមានកម្ពស់ខ្ពស់ទៀតផង។ មិនតែប៉ុណ្ណោះ នាងក៏មានសមត្ថភាពហើយសាកសមជា Miss Grand Cambodia តំណាងឲ្យខេត្តកំពតតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញ ចន កណ្ណិកា
កញ្ញ ចន កណ្ណិកា
កញ្ញ ចន កណ្ណិកា
កញ្ញ ចន កណ្ណិកា
កញ្ញ ចន កណ្ណិកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]