ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំដល់មន្ត្រីទាំងអស់ក្នុងខេត្តនេះ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលរាយការណ៍ថា មានរោគអុតស្វា ហើយបានភៀសខ្លួនពីប្រទេសថៃ មកកាន់ខេត្តព្រះសីហនុ របស់កម្ពុជា។
ជាក់ស្តែងក្នុងសារជាសំឡេងដែលលោកផ្ញើនៅរសៀលថ្ងៃទី២៣ ខែកក្កដា ឯកឧត្តម មានប្រសាសន៍ថា ប្រសិនបើបុរសនោះត្រូវបានរកឃើញនៅទីណាក៏ដោយ អាជ្ញាធរត្រូវតែរាយការណ៍មកក្រសួងសុខាភិបាល ដើម្បីសុំអន្តរាគមន៍ជាបន្ទាន់ ដើម្បីការពារកុំឱ្យមានការរីករាលដាលនៃជំងឺស្វា។ ដោយក្នុងនោញលោកបានថ្លែងថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមរដ្ឋបាលខេត្ត បុរសនេះត្រូវបានកំណត់អត្តសញ្ញាណមានឈ្មោះ Osmond Chihazirim Nzerem ដែល កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍នៅ ថ្ងៃនេះថាបុរសជនជាតិនីហ្សេរីយ៉ាអាយុ ១៧ ឆ្នាំរូបនេះ ត្រូវបានបញ្ជាក់ដោយការធ្វើតេស្តមន្ទីរពិសោធន៍ក្នុងប្រទេសថៃថាជាករណីដំបូងរបស់ប្រទេសថៃនៃជម្ងឺអុតស្វា តែបានលួចរត់ចេញពីកន្លែងស្នាក់នៅ មុនពេលដែលមន្ទីរពេទ្យប្រទេសថៃយករថយន្តទៅទទួលព្យាបាល៕
ប្រភព៖ phnompenhpost
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]