ភ្នំពេញ៖ កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២ ជាពេលវេលាមួយដ៏អស្ចារ្យ ដែលជាវគ្គប្រកួតផ្ដាច់ព្រ័ត្រ Miss Preteen International Cambodia 2022។ ពិតណាស់ កម្មវិធីប្រកួតបវរកញ្ញាយុវតីអន្តរជាតិកម្ពុជា ទោះបីទើបតែធ្វើឡើងនៅក្នុងប្រទេសកម្ពុជាជាលើកដំបូង ប៉ុន្តែទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន។ 

យ៉ាងណាមិញ នៅរាត្រីវគ្គផ្ដាច់ព្រ័ត្រ ពីកម្មវិធី Miss Preteen International Cambodia បានស្វែងរកឃើញម្ចាស់ជ័យលាភីឯក គឺបានទៅលើយុវតី ឃឿន ប៉ូលីកា ដែលនាងមានអាយុ១២ឆ្នាំប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ បន្ទាប់ពីដឹងថាយុវតីរូបនេះគ្រងតំណែងមួយនេះរួច មានមហាជនជាច្រើនបានសម្ដែងក្ដីរំភើប និងត្រេកអរជំនួសនាងគ្រប់ៗគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ទន្ទឹមនឹងគ្រងតំណែង Miss Preteen International Cambodia 2022 គេក៏ឃើញមានអ្នកលេងបណ្ដាញសង្គម ប្រដូចមុខមាត់ រូបរាងយុវតី ឃឿន ប៉ូលីកា ដូចទៅនឹង Nadia Ferreira លំដាប់រងទី១ Miss Universe 2021។ ម្យ៉ាងវិញទៀត បើមើលយូរៗទៅ សម្រស់បវរកញ្ញាទាំងពីររូបនេះពិតជាស្រស់ស្អាតដូចគ្នា ចំណែកទឹកមុខ ព្រមទាំងស្នាមញញឹមមើលទៅក៏កាន់តែស្រដៀងគ្នាផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖

ប្រភពរូបភាព៖ Vemean Roth 

ប្រភពវីដេអូ៖ recap90

យុវតី ឃឿន ប៉ូលីកា 
យុវតី ឃឿន ប៉ូលីកា 
យុវតី ឃឿន ប៉ូលីកា 
យុវតី ឃឿន ប៉ូលីកា 
យុវតី ឃឿន ប៉ូលីកា 
Nadia Ferreira លំដាប់រងទី១ Miss Universe 2021
Nadia Ferreira លំដាប់រងទី១ Miss Universe 2021
@recap90 Replying to @mcsokkhim5 MPIC2022vsMUparaguay2021#MPIC🇰🇭 #mpic2022🇰🇭 #ញាក់សាច់ #ក្រសួងបវរកញ្ញានឹងបុរស់ឯក #អនាគត់បវរកញ្ញាកម្ពុជា🇰🇭 #fashion #cambodia ♬ original sound - Recap(ក្រសួងបវរកញ្ញានឹងបុរសឯក)
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]