រាជធានីភ្នំពេញ ៖ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង កាលពីម្សិលមិញ ក្រោយក្រសួងសុខាភិបាល ប្រកាសរកឃើញ បុគ្គលវិជ្ជមានជំងឺអ៊ុតស្វា ជាជនជាតិហ្សេរីយ៉ា នៅម្តុំផ្សារដើមថ្កូវ ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាលក៏បានប្រកាស ឲ្យបងប្អូនដែលបានប៉ះពាល់ផ្ទះជាមួយអ្នកជំងឺរូបនេះ ដាក់ខ្លួនដាច់ដោយឡែក និងស្វែងរកការពិនិត្យសុខភាព ឬជូនដំណឹងទៅកាន់ ១១៥។

មិនតែប៉ុណ្ណោះ ក្រសួងក៏បានបញ្ជាក់ពី រោគសញ្ញា ការចម្លង និងវិធីការងារខ្លួន ពីជំងឺអ៊ុតស្វា ដែលមានដូចតទៅ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.រោគសញ្ញា ៖

  • ក្តៅខ្លួន ឈឺក្បាលខ្លាំង ហើមកូនកណ្តុរ ឈឺសាច់ដុំ និងចេញកន្ទួលដែលមានពងបែក
  • កន្ទួលដែលមានទំនោរប្រមូលផ្តុំនៅមុខ បាតដៃ និងបាតជើង
  • មាត់ ប្រដាប់ភេទ និងភ្នេក អាចរងផលប៉ះពាល់ដែរ
  • រោគសញ្ញា និងកន្ទួលលើស្បែក មានរយៈពេលជាច្រើនសប្តាហ៍។

២.ការចម្លង ៖

  • តាមរយៈការប៉ះពាល់រាងកាយផ្ទាល់ ឬ ប៉ះពាល់ជិតស្និទ្ធ មួយនឹងអ្នកដែលមាន រោគសញ្ញារួមទាំង ទំនាក់ទំនងផ្លូវភេទ
  • សម្លៀកបំពាក់ ពូក កន្សែង ឬ សម្ភារៈដូចជា សម្ភារៈបរិភោគអាហារ ចានក្បាន ដែលអ្នកកើតជំងឺអុតស្វាបានប្រើប្រាស់ ឡូកឡំគ្នា
  • ឆ្លងតាមរយៈទឹកមាត់អ្នកជំងឺ (អ្នកជំងឺមានដំបៅក្នុងមាត់)
  • ឆ្លងពីអ្នកមានផ្ទៃពោះទៅកូនតាមរយៈទងសុក និងឆ្លងពីឪពុកម្តាយដែលមានវីរុទីកូនកំឡុងពេល ឬក្រោយពេលឆ្លងទន្លេ តាមរយៈការប៉ះនឹងស្បែក
  • វីរុសនេះមាននៅលើសត្វកកេរព្រៃ ដែលវីរុសនេះមានជាប្រចាំ នៅអាព្រិចខាងលិចនិងអាព្រិចកណ្តាល ហើយបច្ចុប្បន្នបាននឹងកំពុងឆ្លងនៅទ្វីបអឺរ៉ុប អាមេរិក កាណាដា។

៣.វិធីការពារ ៖

  • រក្សាអនាម័យខ្លួនប្រាណ លាងដៃជានិច្ចជាមួយសាប៊ូ ឬជែលលាងដៃ ឬអាល់កុល លាងដៃ និងរក្សាអនាម័យផ្លូវដង្ហើម
  • ចៀសវាងការប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកជំងឺអ៊ុតស្វា
  • អនុវត្តការរួមភេទប្រកបដោយសុវត្ថិភាព ដោយប្រើស្រោមអនាម័យ
  • បរិភោគចំណីអាហារដែលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារ ទាំងការចម្អិនអាហារឲ្យបានល្អ
  • ចៀសវាងការប៉ះពាល់ជាមួយសត្វ រស់ ឬស្លាប់៕

ប្រភព៖ ក្រសួងសុខាភិបាល

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]