រាជធានីភ្នំពេញ ៖ មហាជនផ្ទុះការចាប់អារម្មណ៍ ក្រោយបែកធ្លាយវិក័យប័ត្រគិតលុយ ពីហាងអ៊ុតសក់មួយកន្លែង អ៊ុតសក់ម្តងអស់ជាង១០០០ដុល្លារ ដែលដំបូងគេឯងស្មានតែ ជាក្រដាសសរសេរលេង ផ្ទុយទៅវិញ នេះជារឿងពិត យ៉ាងណាមិញ ក្រោយផ្ទុះការរិះគន់ខ្លាំងពេក ម្ចាស់ហាងចេញមុខបកស្រាយ ដោយហាងអ៊ុតសក់មួយកន្លែងនេះ ជាហាងកំពុងល្បីខ្លាំងនៅភ្នំពេញ។

មិនតែប៉ុណ្ណោះ ម្ចាស់សាមីខ្លួនដែលអ៊ុតសក់ក៏បានបង្ហើបថា រូបនាងមិនខ្វាយខ្វល់ពីថវិកាត្រូវចំណាយឡើយ ព្រោះទឹកដៃរបស់ហាងនេះគឺល្អសមនឹងតម្លៃ ប៉ុន្តែ រូបភាពដែលបែកធ្លាយនេះ ជារូបភាពដែលមិត្តភក្តិរបស់រូបនាងយកទៅថតបង្ហោះលេងតែប៉ុណ្ណោះ ដោយក្នុងនោះ មិត្តភក្តិក៏មិនបានបញ្ចេញឈ្មោះហាងឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ក្រោយមានការវែកញែកលើបណ្តាញសង្គម គេក្រឡេកឃើញមាន អតិថិជនពីហាងនេះជាច្រើន សរសើរពីទឹកដៃរបស់ហាងមួយនេះ ទោះតម្លៃហាក់ខ្ពស់មែន តែធានាចំណាយលុយហើយមិនខកបំណងឡើយ។

តួយ៉ាងក្រោយទទួលការរិះគន់ពីរឿងតម្លៃរួចនោះ ម្ចាស់សាឡនជាអតីតតារាចម្រៀង កញ្ញា កណ្ណិកា ក៏បកស្រាយយ៉ាងដូច្នេះថា ៖

រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភព ៖ ហ្វេសប៊ុក កណ្ណិកាសាឡន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]