ភ្នំពេញ៖ ពិតណាស់  កំពូលតារាចម្រៀងរ៉េប លោក ជី ដេវីត ដែលជាតារាចម្រៀងកំពុងពេញនិយម ក្នុងស្រទាប់យុវវ័យ ​និងទទួលបានការគាំទ្រខ្លាំងផងនោះ ថ្មីៗនេះលោកទើបតែបានចេញបទចម្រៀងអាល់ប៊ុមតែម្ដង ខណៈដែលលោក បានស្ងប់ស្ងាត់អស់មួយរយៈ។  

ជាពិសេស សម្រាប់តារាប្រុសរូបនេះពិតជាមិនធ្វើឲ្យហ្វេនៗអ្នកគាំទ្ររបស់លោកខកបំណងនោះទេ ព្រោះរាល់បទចម្រៀងមួយបទៗដែលលោកចេញគឺថាតែងតែផ្ទុះនូវការគាំទ្រខ្លាំងមិនធម្មតា ដោយភាគច្រើន អ្នកស្តាប់ពេញចិត្តនូវអត្ថន័យ ក៏ដូចជាស្តាយ៍ប្លែកៗឡូយខ្លាំង មិនដែលជាន់គ្នាម្ដងណាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត អ្វីដែលធ្វើឲ្យមហាជនកាន់តែស្រលាញ់គាំទ្រតារាប្រុសរូបនេះ ក៏ព្រោះតែភាពរួសរាយ មិនឆ្មើងឆ្មៃខណៈដែលម្សិលមិញនេះ  លោក ជី ដេវីត ក៏មានកម្មវិធី «FFF Party» ដោយក្នុងនោះអាចឲ្យហ្វេនៗរបស់លោកបានចូលរួមផងដែល។ ក្នុងនោះ ខណៈដែល លោកធ្វើដំណើរទៅក្នុងកម្មវិធីពេលដែលមាន ហ្វេនរត់មកអោប ជី ដេវីត បានផ្តល់ទៅវិញមើលទៅយ៉ាងមានភាពកក់ក្តៅ ជាពិសេសថែមទាំងមានអង្គរក្សសុទ្ធតែជាជនបរទេសអមដំណើរថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
@p_i_k__________1

Sart mles 😐❤️

♬ original sound - J-💐 - P i n k y
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]