រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាប្រុស ងួន ចាន់ដេវីត ក៏ជាតារារ៉េបមានឈ្មោះបោះសម្លេងម្នាក់ របស់កម្ពុជា ដែលហ្វេនៗភាគច្រើនជាស្រទាប់យុវវ័យ មិនថាជា ទំនុកចម្រៀង ការលេងស្ទាយ៍តុបតែងខ្លួន រូបលោកតែងទទួលការចាប់អារម្មណ៍ពីយុវវ័យជំទើរៗ យ៉ាងពេញទំហឹង។

ជាងនេះទៅទៀត ទោះប្រជាប្រិយភាពរបស់ខ្លួន ខណៈពេលនេះមិនសូវលេចធ្លោដូចមុនក្តី តែការធ្វើចម្រៀងថ្មីរបស់ខ្លួន នៅតែបន្តចេញជានិច្ច លើសពីនេះទៅទៀត ក៏តែងពាំនាំអ្វីដែលថ្មីឲ្យអ្នកគាំទ្រផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង មិនឲ្យចាញ់ប្រពន្ធប៉ុន្មានទេ គ្រាន់តែគិតតម្លៃត្រួសៗរបស់ឈុតទាំំងអស់ ដែលបានស្លៀកក្នុងMVថ្មី បទ 'How about Now?' ជាសម្លៀកបំពាក់ប្រ៊េនល្បីៗ សរុបដល់ទៅ៣ម៉ឺនដុល្លារឯណោះ ឃើញសាមញ្ញៗក៏ពិតមែន តែមិនមែនធម្មតាឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

១. តម្លៃស្បែកជើងកវែង ម៉ាក Timberland តម្លៃ ៣០០ដុល្លារ

រូបភាព

២. ស្បែកជើង Louis Vuitton Trainer Sneaker តម្លៃ ១៣៨០ដុល្លារ និងខោតម្លៃ ១៦៣០ដុល្លារ

រូបភាព

៣. អាវ Louis Vuitton តម្លៃ ៨២៧០ដុល្លារ

រូបភាព

៤. ខ្សែក៣ខ្សែតម្លៃ ១,០៩៤០ ដុល្លារ

រូបភាព

ប្រភព ៖ Harayuth

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]