ថៃ៖ អាចនិយាយបានគឺជារឿងប្លែកមួយ សម្រាប់គូស្វាមីភរិយារបស់ តារាថៃល្បីៗបីគូ ខណៈពេលដែលពួកគេីមបានទាក់ទងគ្នាដំបូងៗនោះ មុនពេលដែលបានរៀបការនឹងគ្នា ម្នាក់ៗមិនធ្លាប់ដឹងពីមុនមកថា គូស្នេហ៍របស់ខ្លួនគឺជាតារាល្បីឡើយ ហើយនៅក្នុងនោះដែរ គឺដោយសារតែម្នាក់ៗរវល់នឹងភារកិច្ចជំនួញ ដោយមិនបានតាមដានពីជីវិតសិល្បៈកម្សាន្ត ក្នុងប្រទេសនោះឡើយ។
១. Weir និង Vicki
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះគឺជាគូស្វាមីភរិយាថ្មីថ្មោងមួយ ដែលត្រូវបានមហាជនជាច្រើនកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង បើទោះបីជាទំនាក់ទំនងរបស់ពួកគេ មិនបានយូរប៉ុន្មានក៏ដោយ តែលោក Weir បានលើកឡើងត្រង់ៗថា ភរិយារបស់ខ្លួន គឺជាមនុស្សធម្មតា ដែលធ្វើឲ្យជីវិតរបស់លោកកាន់តែល្អឥតខ្ចោះ ទៀតផង។ ចំណែកឯខាងស្រី បែរជាបានបង្ហើបថា រូបនាងពិតជាមិនបានដឹងថា Weir គឺជាតារានោះទេ ព្រោះខ្លួនគ្រាន់តែជាអ្នកជំនួញ និងមិនបានមើលទូរទស្សន៍ ទើបមិនដឹងថា Weir គឺជាតារាល្បីឡើយ។
២. Pancake និង Phee Mee (Bear)
ទំនាក់ទំនងស្នេហា ១០ ឆ្នាំ របស់ តារាស្រី Pancake និង វរសេនីយ៍ទោ Bear គឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍មិនចាញ់គ្នាឡើយ ដែលបានឈានដល់ការរៀបការកាលពីខែមិថុនាកន្លងទៅនេះ។ ប៉ុន្តែ រឿងដែលមិននឹកស្មានដល់នោះគឺ ដំបូងៗឡើយ ស្វាមីរបស់ Pancake មិនបានដឹងនាងគឺជាតារានោះទេ រហូតដល់បានកសាងទំនាក់ទំនងជាសង្សានឹងគ្នា ទើបលោកដឹងថា Pancake គឺជាតារាស្រីដ៏ល្បីល្បាញមួយរូប។
៣. Noey Chotika និងអ្នកជំនួញ Arm Chansiri
សម្រាប់ជីវិតប្ដីប្រពន្ធមួយគូនេះ ក៏គួរឲ្យចាប់អារម្មណ៍មិនចាញ់គ្នាដែរ ជាពិសេស នៅពេលដែល ស្វាមីរបស់ តារាស្រី Noey ធ្លាប់បានបង្ហើបថា ខ្លួនមិនបានដឹងពីមុននោះទេថា Noey គឺជាតារាស្រីល្បីនៅក្នុងវិស័យសិល្បៈកម្សាន្ត ព្រោះបើលោកដឹងមុន លោកក៏មិនហ៊ានតាមចែចង់នាងដែរ តែពេលតាមចែចង់ហើយទើបដឹងថានាងគឺជាតារាល្បី ៕
ប្រភព៖ Kampucheathmey
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]