រាជធានីភ្នំំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ការប្រកួតចម្រៀងលំដាប់ថ្នាក់ពិភពលោកជាច្រើន បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យបេក្ខជនជាច្រើន បានក្លាយជាតារាចម្រៀងពេញសិទ្ធិ និងមានកុងត្រា នៅក្នុងផលិតកម្មល្បីផងដែរ។

យ៉ាងណាមិញ ងាកមកមើលការប្រកួត Cambodian Idol ពិតជាទទួលការគាំទ្រមិនធម្មតាប៉ុន្មានឡើយ ដោយថ្មីៗនេះ រដូវកាលទី៤ ក៏កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ជាមួយនឹងសមត្ថភាពបេក្ខភាពមិនធម្មតា ដែលកំពុងតែត្រៀមនឹងរកម្ចាស់ពាន ក្នុងពេលខ្លីខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ងាកមកមើលពីសុខទុក្ខរបស់ ម្ចាស់ពានរដូវកាលទាំង៣កន្លងមក ថាតើអ្នកទាំងបី កំពុងមានជីវិតរស់នៅ ការងារ និង ជីវិតឯកជនយ៉ាងណាហើយ?

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

១. តារាចម្រៀង នី រតនា ម្ចាស់ពានរដូវកាលទី១

មិនត្រឹមតែ រក្សាប្រជាប្រិយភាពរបស់ខ្លួនបានល្អប៉ុណ្ណោះទេ រូបលោកក៏មានជីវិតឯកជន រីករាយមិនធម្មតាប៉ុន្មានឡើយ ជាមួយនឹងភរិយាសែនស្រស់ស្អាត និងកូនស្រីគួរឲ្យស្រឡាញ់។

 តារាចម្រៀង នី រតនា
 តារាចម្រៀង នី រតនា
 តារាចម្រៀង នី រតនា
 តារាចម្រៀង នី រតនា

២. តារាចម្រៀង ឈិន ម៉ានិច្ច ម្ចាស់ពានរដូវកាលទី២

ជាម្ចាស់ពានរង្វាន់ស្រី ដែលធ្វើឲ្យគេឯងសរសើរមិនផុតពីមាត់ មិនតែប៉ុណ្ណោះ សព្វថ្ងៃនេះ រូបនាងក៏រក្សាមុខមាត់ក្នុងវិថីសិល្បៈបានល្អផងដែរ លើសពីនេះទៅទៀត ទោះមិនទាន់មានដៃគូ តែជីវិតរូបនាង កំពុងមានក្តីសុខខ្លាំង ទិញផ្ទះ ឡាន បំពេញចិត្តខ្លួន រីករាយមិនធម្មតា។

តារាចម្រៀង ឈិន ម៉ានិច្ច
តារាចម្រៀង ឈិន ម៉ានិច្ច
តារាចម្រៀង ឈិន ម៉ានិច្ច
តារាចម្រៀង ឈិន ម៉ានិច្ច

៣. តារាចម្រៀង គ្រី ថៃពៅ ម្ចាស់ពានរដូវកាលទី៣ 

មិនប្លែកពីរាមច្បងប៉ុន្មានឡើយ តារាចម្រៀងប្រុសរូបនេះ បច្ចុប្បន្នកំពុងមានទ្រនំនៅផលិតកម្មរស្មីហង្សមាស ឡើងឆាកប្រគុំតន្ត្រីបន្តកន្ទុយ មិនតែប៉ុណ្ណោះ រូបសម្រស់តារាចម្រៀងប្រុសរូបនេះ ក៏កំពុងទាក់ចិត្តហ្វេនៗនារី សង្ហាឡើងៗ ចំហាយទាក់ទាញពេញទី៕

តារាចម្រៀង គ្រី ថៃពៅ
តារាចម្រៀង គ្រី ថៃពៅ
តារាចម្រៀង គ្រី ថៃពៅ
តារាចម្រៀង គ្រី ថៃពៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]