បរទេស៖ កាលពីថ្ងៃទី ២២ ខែកក្កដា ដែលជាថ្ងៃខួបកំណើត ៣០ ឆ្នាំរបស់ តារាចម្រៀងស្រី Selena Gomez នោះ តារាស្រី Taylor Swift ក៏បានឆ្លៀតឱកាស​ បាន​មក​ចូលរួម​អបអរ​ជាមួយគ្នាយ៉ាងសប្បាយរីករាយ ដោយអ្នកទាំងពីរ បានថតរូបស្អាតៗបង្ហាញនៅលើបណ្ដាញសង្គម ដ៏គួរឲ្យចាប់អារម្មណ៍  ផងដែរ។

តាមរយៈរូបភាពទាំងនោះ អ្នក​និយម​លេង​អ៊ីនធើណែត​ជាច្រើន ក៏បានបង្ហាញការ​សរសើរ​ចំពោះ ពី​ចំណង​មិត្តភាព​រយៈពេល ១៤ ឆ្នាំ​រវាង Selena Gomez និង Taylor Swift ដែលពួកគេនៅតែរក្សាបាននូវទំនាក់ទំនងដ៏ល្អ ព្រមទាំងភាពស្និទ្ធស្នាលគួរឲ្យស្រលាញ់របស់អ្នកទាំងពីរ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស បើក្រឡេកមកមើល ពីរូបភាពមួយចំនួន ដែលអ្នកគាំទ្រ បានទាញយករូបថតស្និទ្ធស្នាលរបស់ តារាស្រីទាំងពីរ កាលពីអតីតកាល មកប្រៀបធៀបជាមួយនឹងរូបភាពបច្ចុប្បន្នវិញ ក៏បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ៗថា Taylor និង Selena នៅតែមានភាពស្រស់ស្អាតវ័យក្មេង ទាំងមុខមាត់ និងរូបរាង មិនចាញ់កាលពីមុនឡើយ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Selena 
Selena 
Taylor Swift
Selena និង Taylor Swift
Selena និង Taylor Swift
Selena និង Taylor Swift

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]