ឥណ្ឌា៖ កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២ បវរកញ្ញា Miss Teen International Cambodia 2021 កញ្ញា ឌី បញ្ញាវិមាលា បានចេញដំណើរពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ដើម្បីចូលរួមប្រកួត Miss Teen International។ ពិតណាស់ បើទោះបីជាយុវតីរូបនេះទើបតែមានវ័យ១៥ឆ្នាំ ប៉ុន្តែនាងមានភាពក្លាហាន ក្នុងការធ្វើដំណើរចេញទៅប្រកួតលើឆាកអន្តរជាតិតែម្នាក់ឯង។
ជាមួយគ្នានេះដែរ ទន្ទឹមនឹងកញ្ញា ឌី បញ្ញាវិមាលា ចេះដំណើរទៅប្រកួតលើឆាកអន្តរជាតិ គេក៏ឃើញមានមហាជន ក៏ដូចជាហ្វេនៗនិងអ្នកលេងបណ្ដាញសង្គម ជូនពរនាងគ្រប់ៗគ្នាតែម្ដង។ យ៉ាងណាមិញ បច្ចុប្បន្នបវរកញ្ញាយុវតីអន្តរជាតិកម្ពុជារូបនេះ កំពុងនៅប្រទេសឥណ្ឌា និងបានចូលរួមក្នុងសកម្មភាពជាច្រើនជាមួយនឹងកម្មវិធីប្រកួតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ស្របពេលទៅដល់ប្រទេសឥណ្ឌា គេឃើញកញ្ញា ឌី បញ្ញាវិមាលា រៀបចំខ្លួនឡើងខ្ញង់ ស្រស់ស្អាតទាក់ភ្នែកតែម្ដង។ ជាពិសេស ឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូកដែលនាងស្លៀកថតជាមួយ Miss Teen International 2019 រឹតតែឃើញស្រស់សោភា លេចធ្លោខ្លាំង។ បើនិយាយពីសម្រស់បវរកញ្ញាទាំងពីររូបនេះឈរក្បែរគ្នា ស្អាតម្នាក់ម្យ៉ាង មិនចាញ់គ្នាប៉ុន្មានឡើយ។
ជាពិសេស បងប្អូនកុំភ្លេចចុចLike និង Share ឲ្យកូនខ្មែររបស់យើងផង ដើម្បីឲ្យជាប់Top 10 លើឆាកអន្តរជាតិ តាមរយៈលីងមួយនេះ https://www.facebook.com/Missteenint/photos/2249951751809765
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]