ឥណ្ឌា៖ ពិតណាស់ កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២ បវរកញ្ញាយុវតីអន្តរជាតិកម្ពុជា២០២១ កញ្ញា ឌី បញ្ញាវិមាលា បានចេញដំណើរទៅកាន់ប្រទេសឥណ្ឌា ដើម្បីទៅចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Teen International។ ពិតណាស់ បើទោះបីជាយុវតីរូបនេះទើបតែមានវ័យ១៥ឆ្នាំ ប៉ុន្តែនាងមានភាពក្លាហានក្នុងការធ្វើដំណើរចេញទៅប្រកួតលើឆាកអន្តរជាតិតែម្នាក់ឯង។
លើសពីនេះទៅទៀត ស្របពេលចញលរួមប្រកួតក្នុងកម្មវិធី Miss Teen International កញ្ញា ឌី បញ្ញាវិមាលា បានរៀបចំខ្លួនយ៉ាងសមសួន មើលទៅស្រស់ស្អាតរាល់ថ្ងៃតែម្ដង។ ម្យ៉ាងវិញទៀត ទោះត្រូវផាត់មុខខ្លួនឯងក៏មើលទៅស្អាត ចំណែកសម្លៀកបំពាក់មានម៉ូតថ្មីប្លែកជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង អ្វីដែលកាន់តែចាប់អារម្មណ៍នោះ Miss Teen International Cambodia 2021 រូបនេះ ទើបតែបង្ហោះរូបភាពថ្មី ស្លៀកឈុតពណ៌លឿង មានស្បៃវែង ឃើញថាប្លែក ហើយសាកសមនឹងនាងខ្លាំង។ ម្យ៉ាងឈុតមួយនេះ មើលមួយភ្លែតស្រដៀងនឹងសម្លៀកបំពាក់ឥណ្ឌាបន្តិចបន្តួចផងដែរ ដែលនេះគឺជាការច្នៃថ្មីផងដែរ។ គួរបញ្ជាក់ផងដែរថា បវរកញ្ញាយុវតីអន្តរជាតិកម្ពុជារូបនេះកំពុងនៅប្រទេសឥណ្ឌា ដើម្បីប្រកួតតំណាងឲ្យយុវតីកម្ពុជាលើឆាកពន្តរជាតិក្នុងកម្មវិធី Miss Teen International 2022៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]