ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៣ កក្កដា ២០២២ មានករណីបុរសជនជាតិនីសេរីយ៉ា ដែលកំពុងវិជ្ជមានជំងឺអុតស្វា (Monkey Pox) រត់ភាសខ្លួនចូលមកប្រទេសកម្ពុជា ស្របពេលដែលកំពុងមានការឆ្លងរាលដាលវីរុសកូវីដ-១៩ បម្លែងថ្មីអូមីក្រុង BA.4 និង BA.5 ក្នុងសហគមន៍។ គួរបញ្ជាក់ផងដែរថា រោគសញ្ញារបស់វីរ៉ុសអុតស្វា រួមមាន ពងខ្ទុះ ឈឺសាច់ដុំ ក្តៅស្រៀវស្រាញ ហើមកូនកណ្តុរជាដើម។ វីរ៉ុសអុតស្វាអាចឆ្លងពីមនុស្ស​ម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះផ្ទាល់ទៅនឹងស្បែកដាច់រលាត់ និងទឹកសំបោររបស់អ្នកជំងឺអុតស្វា​ ហើយអាចឆ្លងពីម្តាយទៅទារក តាមរយៈទងសុក ឬពេលសម្រាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីមិនទាន់មានដំណោះស្រាយល្អទប់ទល់នឹងជំងឺអុតស្វាពិតមែន ប៉ុន្តែយើងអាចបង្ការការផ្ទុះរាលដាលជំងឺទាំងពីរនេះ ក្នុងពេលតែមួយដោយចូលរួមចំណែកទប់ស្កាត់កុំអោយមានការផ្ទុះរាលដាលជំងឺកូវីដ​-១៩ ទ្រង់ទ្រាយធំក្នុងសហគមន៍ម្តងទៀត។ អង្គការសុខភាពពិភពលោក WHO និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិក  US.CDC ណែនាំអោយមន្ទីរពេទ្យ និងគ្លីនិកឯកជនទាំងអស់ ធ្វើតេស្តរហ័សកូវីដ-១៩ ដល់គ្រប់អ្នកជំងឺដែលមានរោគសញ្ញាសង្ស័យដូចជាឈឺករ ហៀសំបោរ ក្តៅខ្លួន ក្អក ពិបាកដកដង្ហើម អស់កម្លាំងល្ហិតល្ហៃ ឈឺសាច់ដុំ បាត់បង់រសជាតិឫក្លិន ដោយហេតុថាអ្នកដែលមានរោគសញ្ញាទាំងអស់នេះ អាចកំពុងតែឆ្លងវីរ៉ុសកូវី-១៩។​

ការធ្វើតេស្តរហ័សកូវីដ-១៩ នៅគ្រប់មន្ទីរពេទ្យ ពិតជាសំខាន់ណាស់សម្រាប់ការកាត់ផ្តាច់ខ្សែចម្លងកូវីដ-១៩ ព្រោះប្រជាជន មួយភាគធំមិនសូវចាប់អារម្មណ៍នឹងការធ្វើតេស្តរហ័សកូវីដ-១៩ទេ បើទោះបីជាពួកគាត់មានរោគសញ្ញាខាងលើក៏ដោយ​ ពួកគាត់ច្រើនតែទៅរកសេវាព្យាបាលនៅឯមន្ទីរពេទ្យ។

ដើម្បីចូលរួមចំណែក​លើកកម្ពស់ការធ្វើតេស្តរហ័សតាមបណ្តាមន្ទីរពេទ្យ អង្គការ HPA Cambodia និងចែកជូនឧបករណ៍តេស្ត​រហ័សកូវីដ១៩ ចំនួន ៣០ ០០០តេស្ត ដោយឥតគិតថ្លៃដល់បណ្តាកន្លែងផ្តល់សេវាសុខាភិបាលនានាដូចជា មន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព គ្លីនិកឯកជន។ សូមក្រុមការងារតាមមន្ទីរពេទ្យនានា ទាក់ទងមកកាន់ក្រុមការងារ Foggy Vision Research តាមរយៈលេខទូរសព្ទ / telegram 095 33 92 97  ដើម្បីមកទទួលយកតេស្តរហ័សដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះតទៅ។

សូមចូលមកកាន់តំណរភ្ជាប់នេះ ដើម្បីអានអត្ថបទបន្ថែមពីជំងឺអុតស្វា៖ https://foggyvisionresearch.com/km/monkeypoxkh/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]