ភ្នំពេញ៖ ម៉ាក Tommy Hilfiger ដែលត្រូវជាកមម្មសិទ្ធរបស់ក្រុមហ៊ុន PVH Corp. បានប្រកាសបើកដំណើរការហាង TOMMY HILFIGER/TOMMY JEANS ដំបូងនៅទីក្រុងព្រះសីហនុប្រទេសកម្ពុជា នៅជាន់ផ្ទាល់ដីផ្សារទំនើបព្រីនព្រះសីហនុនាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២។ ហាងថ្មីនេះ គឺជាសាខាទីពីរនៅក្នុងប្រទេសកម្ពុជាដែលអភិវឌ្ឍន៍ពង្រីកទីតាំងបន្ថែមរបស់ខ្លួន។

  ហាង TOMMY HILFIGER/TOMMY JEANS នៅក្រុងព្រះសីហនុ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ នឹងមាននូវការដាក់បង្ហាញនូវម៉ូដជាច្រើនប្រភេទពីខូលិកសិនឆ្នាំ ២០២២ នារដូវក្ដៅ និងមុនរដូវស្លឹកឈើជ្រុះរបស់ TOMMY HILFIGER និង TOMMY JEANS សម្រាប់សំលៀកបំពាក់ ស្បែកជើង បុរស និងនារី ក៏ដូចជាគ្រឿងតុបតែងលំអផងដែរ។ ខូលិកសិននេះ គឺជាការប្រារព្ធនូវសិទ្ធិសេរីភាពដែលយើងមាន ដោយមានការលាយបញ្ចូលគ្នានូវអារម្មណ៍នៃការកំសាន្តខាងក្រៅដ៏អស្ចារ្យ ជាមួយនឹងនិមិត្តសញ្ញាដែលតំណាងកេរ្តិ៍ឈ្មោះរបស់ប្រទេសអាមេរិកបែបបុរាណ។ ចំណែកឯបង្អូចវិញ ក៏បានបង្ហាញនូវ យុទ្ធនាការជាសកលសម្រាប់រដូវក្តៅឆ្នាំ ២០២២ ដែលមានការចូលរួមពីតារាចម្រៀង និង អ្នកនិពន្ធបទចម្រៀងជនជាតិកាណាដាលោក Shawn Mendes ដោយបានពាក់សម្លៀកបំពាក់ពីខូលិកសិន Classics Reborn។

ហាង TOMMY HILFIGER/TOMMY JEANS នៅក្រុងព្រះសីហនុ

ដោយការកសាងនូវមហាចតារបស់ Tommy Hilfiger ពឹងផ្អែកទៅលើការ ថែរក្សានិរន្ដរភាពនៃបេសកកម្មនៃការ មិនខ្ជះខ្ជាយ និងការទទួលស្វាគមន៍ទាំងអស់ (Waste Nothing and Welcome All)។ The Classics Reborn ត្រូវបានច្នៃចេញពីខូលិកសិនឆ្នាំ ១៩៨៥ ដោយការកែច្នៃប្រើវិធីសាស្រ្តថ្មី រួមនឹងវត្ថុធាតុដើមដែលធន់ និងអាចប្រើប្រាស់បានយូរជាងមុន ដែលមាននូវកប្បាសសរីរាង្គ ១០០% ក៏ដូចជាវត្ថុធាតុដើម polyester នីឡុង និងកប្បាសដែលអាចកែច្នៃឡើងវិញបាន។

ហាងមួយនេះដែរមានទំហំ ១,៥៣៩ ហ្វីតការ៉េ បានឆ្លុះបញ្ចាំងពីគំនិតនៃការរចនាហាងជាលក្ខណៈសកលរបស់ម៉ាកយីហោមួយនេះ ដោយការរួមបញ្ចូលគ្នានូវមរតក DNA របស់វាជាមួយនឹងភាពស្រស់ស្អាត ទំនើប សោភ័ណភាពភ្លឺថ្លា និងអារម្មណ៍ដែលស្រស់ស្រាយដែលរស់នៅតាមសមុទ្រ។ គោលគំនិតនៃការរចនាទាំងនេះបានឆ្លុះបញ្ចាំងពីពណ័ឈើបែកត្នោតស្រគាំ លាយឡំនិងពណ័ស អមដោយដែករចនាយ៉ាងរលោងផងដែរ។ នៅក្នុងនោះដែលក៏មានការរចនាបន្ថែមរួមមានដូចជា កម្រាលឈើពណ៌ស្រាលស្រទន់ កម្រាលព្រំ TOMMY HILFIGER ប្រភេទចាក់បែប Jacquard និង Chevron អំពូលបំភ្លឺពាក់កណ្តាលសតវត្ស រួមនឹងការលម្អនូវ ពណ៌ ក្រហម ស និងខៀវដែលជាពណ៌តំណាងរបស់ម៉ាកយីហោ។

ហាង TOMMY HILFIGER/TOMMY JEANS នៅក្រុងព្រះសីហនុ

TOMMY HILFIGER មានហាងសរុបជាង ២,០០០ នៅជាង ១០០ ប្រទេសជុំវិញពិភពលោក រួមទាំងហាងល្បីជាសកលលោកនៅទីតាំងចំនួនបួនបន្ថែមទៀតរួមមាន៖ Brompton Road ទីក្រុង London; Omotesando, ទីក្រុង Tokyo; Regent Street, ទីក្រុង London និង Schadowstraße ទីក្រុង Düsseldorf។

ហាងដែលមានសិទ្ធិចែកចាយមាននៅ Amsterdam, Beijing, Berlin, Cannes, Cologne, Dublin, Florence, Frankfurt, Hamburg, Helsinki, Hong Kong, Istanbul, Lima, Luxembourg, Madrid, Mexico City, Milan, Moscow, Mumbai, Munich, Osaka, Panama City, Punta del Este, Santiago, São Paulo, Seoul, Shanghai, Singapore, Sydney, Vienna, និង Zurich។

ហាង TOMMY HILFIGER/TOMMY JEANS នៅក្រុងព្រះសីហនុ

មិត្តភក្ដិ និង followers នៃម៉ាកយីហោនេះ អាចចូលរួមប្រាស្រ័យទាក់ទងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយប្រើ #THSihanoukvilleCity, #TommyHilfiger and @TommyHilfiger.៕

ហាង TOMMY HILFIGER/TOMMY JEANS នៅក្រុងព្រះសីហនុ
ហាង TOMMY HILFIGER/TOMMY JEANS នៅក្រុងព្រះសីហនុ
ហាង TOMMY HILFIGER/TOMMY JEANS នៅក្រុងព្រះសីហនុ
ហាង TOMMY HILFIGER/TOMMY JEANS នៅក្រុងព្រះសីហនុ
ហាង TOMMY HILFIGER/TOMMY JEANS នៅក្រុងព្រះសីហនុ
ហាង TOMMY HILFIGER/TOMMY JEANS នៅក្រុងព្រះសីហនុ

អំពី Tommy Hilfiger

ហាង TOMMY HILFIGER គឺជាក្រុមហ៊ុនរចនាម៉ូដលំដាប់ខ្ពស់មួយដែលមានការទទួលស្គាល់បំផុតក្នុងពិភពលោកតាំងពីឆ្នាំ ១៩៨៥។ ម៉ាកនេះបានបង្កើតរចនាប័ទ្ម ដែលកើតឡើងភ្ជាប់គ្នាជាមួយស្ទាយបែបបុរាណ និងសម័យថ្មី ដែលបានបង្កើតឡើងដោយមានការសហករណ៍ជាមួយមនុស្សដែលកំពុងផ្លាស់ប្តូរវប្បធម៌ជុំវិញពិភពលោក។ TOMMY HILFIGER បានផ្តោតសំខាន់ទៅលើការប្រារព្ធនូវសិទ្ធិសេរីភាពបែបស្ទាយរបស់ប្រទេសអាមេរិកភ្ជាប់ជាមួយភាពបែបបន់ទំនើប។ TOMMY HILFIGER ផ្តល់ជូននូវផលិតផលគុណភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោកនៅក្រោមម៉ាក TOMMY HILFIGER និង TOMMY JEANS ដែលបំពេញបន្ថែមដល់ការរស់នៅប្រចាំថ្ងៃជាមួយខូលិកសិនសម្លៀកបំពាក់សម្រាប់បុរស ស្ត្រី និងកុមារ សាច់ខូវប៊យ គ្រឿងលម្អ និងស្បែកជើង។ Tommy Hilfiger មានការប្តេជ្ញាចិត្តក្នុងការមិនផ្លាស់ប្តូរចំពោះស្ថេរភាព។

ការលក់រាយជាសកលនៃផលិតផលរបស់ហាង TOMMY HILFIGER មានចំនួនប្រហែល ៩.៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ហើយម៉ាកនេះត្រូវបានដំណើរការដោយសហការីជាង ១៦,០០០ នៅទូទាំងពិភពលោក — មានវត្តមាននៅក្នុងប្រទេសចំនួន ១០០ និងមានហាងលក់រាយជាង ២,០០០ រួមទាំងហាងលក់ទំនិញទូទាំងពិភពលោកដ៏ធំបំផុតរបស់ខ្លួននៅលើគេហទំព័រ tommy.com ។ PVH បានទិញយក Tommy Hilfiger ក្នុងឆ្នាំ ២០១០ ហើយបានបន្តត្រួតពិនិត្យពីវិធីសាស្រ្តផ្តោតលើការបង្កើនភាពល្បីល្បាញ វត្តមានរយៈពេលយូរអង្វែងរបស់ម៉ាកយីហោទូទាំងពិភពលោក។

អំពី PVH Corp.

PVH គឺជាក្រុមហ៊ុនម៉ូដសម្លៀកបំពាក់ដ៏ធំបំផុត និងទទួលបានការកោតសរសើរមួយរបស់ពិភពលោក ដោយភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ជាង ៤០ ប្រទេស។ ម៉ាកសញ្ញាពិភពលោកប្រចាំរបស់យើងរួមមាន Calvin Klein និង TOMMY HILFIGER ។ ប្រវត្តិសាស្រ្ត ១៤០ ឆ្នាំរបស់យើងត្រូវបានបង្កើតឡើងដោយភាពខ្លាំងនៃម៉ាករបស់យើង ក្រុមការងាររបស់យើង និងការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញម៉ូដទៅមុខឱ្យបានល្អឥតខ្ចោះ។ នោះហើយជាថាមពលរបស់ពួកយើង។ នោះហើយគឺជាថាមពលរបស់ PVH ។

សូម Follow  តាមរយៈ Facebook, Instagram, Twitter និង LinkedIn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]