កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៦ ខែកក្កដា ផលិតកម្ម YG Entertainment បានបញ្ជាក់ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយថា សមាជិកក្រុម BLACKPINK កំពុងស្ថិតនៅក្នុងការរៀបចំ នៃការថតបទចម្រៀងវីដូ សម្រាប់ការ ត្រឡប់មកវិញរបស់ពួកគេ។
ក្នុងនោះផងដែរ ម្ចាស់ទ្រនំ BLACKPINK បានបន្ថែមថា ការចំណាយក្នុងការផលិត វាជាការចាយថវិកាដ៏ធំបំផុតសម្រាប់ផលិកម្ម YG ជាមួយនឹងការរៀបចំផែនការយ៉ាងម៉ត់ចត់ ដើម្បីដល់ចំណុចដោយល្អឥតខ្ចោះ ទៅនឹងដំណើរការថតកំពុងដំណើរការយ៉ាងរលូន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ BLACKPINK គ្រោងនឹងធ្វើការត្រលប់មកវិញ នៅក្នុងខែសីហាឆ្នាំនេះ ជាមួយនឹងការរង់ចាំជាយូរមកហើយ ដោយចាប់ផ្តើមគម្រោងចេញបទចម្រៀងជាបន្តបន្ទាប់រហូតដល់ចុងឆ្នាំ ២០២២ ដោយក្រុមនេះក៏ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរ ការប្រគុំតន្រ្តីទេសចរណ៍ពិភពលោកនៅពាក់កណ្តាលចុងឆ្នាំដូចគ្នាផងដែរ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]