ឥណ្ឌា៖ ប្រិយមិត្តដែលនិយមតាមដានសកម្មភាពរបស់វិស័យប្រកួតបវរកញ្ញាប្រាកដជាបានដឹងហើយថា កាលពីថ្ងៃទី ២២ ខែ កក្កដាឆ្នាំ ២០២២ Miss Teen International Cambodia 2021 កញ្ញា ឌី បញ្ញាវិមាលា បានចេញដំណើរហោះពីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសឥណ្ឌា ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Miss Teen International ជាមួយបេក្ខនារីមកពីបណ្ដាប្រទេសផ្សេងៗ។ 

ពិតណាស់ បច្ចុប្បន្នកញ្ញា ឌី បញ្ញាវិមាលា កំពុងនៅប្រទេសឥណ្ឌាចូលរួមសកម្មភាពជាមួយនឹងកម្មវិធី Miss Teen International មុននឹងឈានដល់វគ្គប្រកួតបឋម និងវគ្គប្រកួតផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅចុងខែកក្កដានេះ។ ពិតណាស់ បើទោះបីជាយុវតីរូបនេះទើបតែមានវ័យ១៥ឆ្នាំ ប៉ុន្តែនាងមានភាពក្លាហាន មានសមត្ថភាពពិតប្រាកដ បូករួមនឹងអត្តចរិតល្អ ហើយមានសម្រស់ស្អាតផងដែរ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អ្វីដែលតែគួរឲ្យចាប់អារម្មណ៍ ហើយអត់សរសើរមកនបាននោះ ក្នុងអំឡុងពេលប្រកួត ជារៀងរាល់ថ្ងៃកញ្ញា ឌី បញ្ញាវិមាលាបានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ហើយស្លៀកឈុតសម្លៀកបំពាក់ថ្មីប្លែកជានិច្ច។ ជាពិសេស ឈុតថ្មីពណ៌ស្វាយ មើលទៅពិតជាសាកសមនឹងនាង ហើយជួយកង្កើនសម្រស់នាងឲ្យស្រស់សោភាថែមមួយកម្រិតទៀតផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]