ភ្នំពេញ៖ ដោយអនុវត្តបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរជធានីភ្នំពេញ បានកោះហៅមកអប់រំ ទៅនឹង គណនីផេកហ្វេសបុកមួយដែលមានឈ្មោះថា Kaa Offical បន្ទាប់ពីចេញវិដេអូ សកម្មភាពនិងពាក្យសំដីមិនសមរម្យ លើបណ្តាញសង្គមហ្វេសប៊ុក។
បន្ទាប់ពីបានឃើញ បានផុសឃ្លីបវីដេអូចំណងជើងថា «វិប្បដិសារី» នៅលើសណ្តាញសង្គមហ្វេសបុក ទាក់ទងទៅនឹងសកម្មភាពបុរស០២នាក់ សម្តែងសកម្មភាព ដោយនិយាយពាក្យពេជន៍ អសីលធម៌ អាសអាភាស កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម ហើយក៏មានការផ្ទះប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមផងដែរ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ សហការជាមួយផែនការងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ បានធ្វើការកោះហៅបុគ្គលទាំង០៣នាក់ ឲ្យចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួនដោយបុគ្កលទាំង០៣នាក់រួមមាន៖
១- ឈ្មោះ វណ្ណា ឌី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរសិល្បៈករ (តួសម្តែង)
២- ឈ្មោះ ងួន ពិសី ភេទប្រុស អាយុ១៨ មុខរបរ សិល្បៈករ
៣- ឈ្មោះ ពៅ ដេវីដ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងផេក
ក្រោយពីបានដឹងខ្លួនសាងកំហុស ក៏ដូចជាទទួលស្គាល់កំហុស ក្រុមសម្តែងមួយនេះ ក៏បានធ្វើការចេញជាវិដេអូសុំទោស និងធ្វើកិច្ចសន្យានៅស្នងការនគរបាលរដ្ឋានរាជធានីភ្នំពេញ និងសុំទោសបងប្អូប្រជាពលរដ្ឋខ្មែរ ដោយសន្យាលែងមានជាលើកទី ២ ទៀតហើយ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]