បរទេស៖ យោងទៅតាម សារព័ត៌មាន The Things បានបង្ហាញពីជីវិត របស់តារាស្រី Rihanna នៅក្នុងដំណាក់កាលមួយ នៅពេលដែល រូបនាងបានក្លាយជាអ្នកម្តាយពេញលេញ។

ជាមួយគ្នានេះដែរ ក៏បានធ្វើឲ្យ មនុស្សជាច្រើនចង់ដឹង ពីការទិញរបស់របរឲ្យកូនដំបូងរបស់សេដ្ឋីនីរូបនេះ ហាក់មានភាពខុសគ្នាពីស្រ្តីទូទៅឬយ៉ាងណា។ យ៉ាងណាមិញ តារាស្រី Rihanna មិនបានធ្វើឲ្យកូនរបស់ខ្លួន ដើរឲ្យទាន់សម័យ ជាមួយនឹងរបស់របរប្រណីតទំនើបៗ ដូចតារាហូលីវូដដទៃទៀតនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាធម្មតា នាងជ្រើសរើសទិញសំលៀកបំពាក់ និងគ្រឿងប្រើប្រាស់ដែលមានតំលៃថោក។ ជាពិសេស តារាស្រីរូបនេះ ​សុខចិត្តជ្រើសរើសតាមបែបដែលងាយស្រួល និង​មាន​ផាសុកភាព ជាជាង​ ជ្រើសរើសទៅ​ម៉ាក​យីហោល្បី។ 

កាលពីខែមីនាកន្លងទៅ អ្នកគាំទ្រ ក៏មានការភ្ញាក់ផ្អើល នៅពេលដែលបានឃើញ Rihanna ពេលកំពុងមានផ្ទៃពោះ ដើរជ្រើសរើសទិញសម្លៀកបំពាក់ និងស្រោមជើងសម្រាប់កូនប្រុសនៅក្នុងហាងមួយកន្លែង ផងដែរ៕

ប្រភព៖​ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Rihanna
Rihanna
Rihanna
Rihanna
Rihanna

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]