ឥណ្ឌា៖ បច្ចុប្បន្នបវរកញ្ញា Miss Teen International Cambodia 2021 កញ្ញា ឌី បញ្ញាវិមាលា កំពុងចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Teen International នៅឯប្រទេសឥណ្ឌា។ ពិតណាស់ ដោយនាងបានចេញដំណើរពីប្រទេសកម្ពុជា ទៅកាន់ប្រទេសឥណ្ឌាកាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២។ 

ជាមួយគ្នានេះដែរ ខណៈពេលចូលរួមប្រកួត Miss Teen International កញ្ញា ឌី បញ្ញាវិមាលា បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ក៏ដូចជាហ្វេនសរសើរពីការរៀបចំខ្លួន យ៉ាងសាកសមរបស់នាងគ្រប់ៗគ្នាតែម្ដង។ លើសពីនេះទៅទៀត រាល់សម្លៀកបំពាក់ដែលនាងស្លៀក គឺមានភាពលេចធ្លោរាល់ថ្ងៃផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើក្រឡេកមកមើលផេក Miss Teen International ទើបតែបង្ហោះរូបភាពបេក្ខភាពប្រកួត ដើម្បីបើកឱកាសឲ្យបេក្ខនារីរូបណាម្នាក់ដែលមានចំនួនចុច Like Comment និងShare បានច្រើនជាងគេ នឹងមានឱកាសចូលទៅកាន់ Top10 ដោយស្វ័យប្រវត្តិ។ ក្នុងនោះដែរ ប្រិយមិត្តអាចចូលទៅកាន់ផេកផ្លូវការ Miss Teen International ស្វែងរករូបបវរកញ្ញាកម្ពុជា រួចចុច Like (បាន១ពិន្ទុ) ចុចComment (បាន១ពិន្ទុ) និងចុច Share (បាន២ពិន្ទុ)៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]