ភ្នំពេញ៖ ពិតមែនហើយ ជឿជាក់ថាបងប្អូនខ្មែរជាច្រើននាក់ ប្រាកដចិត្តណាស់ថាបានស្គាល់កេរ៍្តឈ្មោះល្បីល្បាញក្នុងមុខជំនួញរបស់កម្ពុជា នោះគឺ អ្នកឧកញ៉ា គិតម៉េង ជាម្ចាស់ក្រុមហ៊ុនល្បីៗជាច្រើនក្នុងស្រុក ព្រមទាំងត្រូវមហាជនផ្ទោះការកោតសរសើរពីទឹកចិត្តរបស់ អ្នកឧកញ៉ា ចំពោះគ្រួសារ ជាពិសេសចំពោះភរិយា។

ជាមួយគ្នានេះ អ្នកឧកញ៉ា ត្រូវបានគ្រប់គ្នា ចាត់ទុកថាជាមហាសេដ្ឋីលំដាប់ប្រទេសមួយរូប ដែលក្នុងនោះ រូបលោក ក៏ត្រូវគេចាត់ទុកថា ជាបុគ្គលជោគជ័យខ្លាំងបំផុត ក្នុងការធ្វើជំនួញ ថែមទាំងជាបុរសគំរូដែលតែងតែលើកសរសើរ ផ្តល់តម្លៃភរិយា សឹងគ្រប់ពេលមិនដាច់ពីមាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក្តី រូបលោកតែងតែចែករំលែកចំណេះដឹងក្នុងការរស់នៅ ប្រកបដោយផាសុខភាព និងមានសុភមង្គលក្នុងគ្រួសារជារឿយៗ នៅលើបណ្ដាញសង្គម។ ជាពិសេស ទោះមានឈ្មោះជាមហាសេដ្ឋីលុយច្រើនវាល់លានដុល្លារ ងារជាអ្នកឧកញ៉ា ពិតមែន តែរូបលោកបែរជាប្រើជីវិតសែនសាមញ្ញ មិនចេះប្រកាន់រឹកពារឬការងារស្រីប្រុសឡើយ ខណៈដែល អ្នកឧកញ៉ា គិតម៉េង បានបង្ហាញសកម្មភាព ឈរចំអិនអាហារឡើងទំនងដូចចុងភៅជំនាញ មិនខ្វល់ថាខ្លួនជាមនុស្សប្រុស ឬងារឧកញ៉ាអ្វីនោះទេ តែលោកអាចធ្វើបានទាំងអស់ដោយឥតប្រកាន់​ ដេីម្បីប្រពន្ធកូន៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

អ្នកឧកញ៉ា គិតម៉េង និងភរិយា
អ្នកឧកញ៉ា គិតម៉េង និងភរិយា
អ្នកឧកញ៉ា គិតម៉េង 
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]