កូរ៉េខាងត្បូង៖ អ្នករៀបចំស្ទាយ៍សម្រាប់តារាចម្រៀង K-Pop តែងតែព្យាយាមស្វែងរកវិធីថ្មីៗ និងគួរឱ្យរំភើបក្នុងការតុបតែងខ្លួនរបស់តារា ដោយព្យាយាមធ្វើឱ្យប្រាកដថា ​មិនថាសម្លៀកបំពាក់ ម៉ូដសក់ និងការតុបតែងមុខរបស់តារាទាំងនោះ បង្កប់នូវរូបភាពរបស់ពួកគេយ៉ាងល្អឥតខ្ចោះ សមជាតារាចម្រៀង។

ជាក់ស្តែង នៅពេលនិយាយអំពី aespa តែងតែលើកយកមកនិយាយជានិច្ច ទៅនឹងប្រធានបទ ក្នុងការលេងស្ទីលរបស់ពួកគេ ជាពិសេសនោះ ការតុបតែងខ្លួនរបស់ពួកគេតែម្តង ដែលធ្វើឲ្យមហាជន យកវែកញែកនៅលើបណ្តាញសង្គមជារឿយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត ទោះបីជាសម្លៀកបំពាក់ និងម៉ូដសក់របស់ aespa ត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ក៏ដោយពីអ្នក Stylist របស់ពួកគេក៏ដោយ ក៏អ្នកគាំទ្របានសម្តែងការត្អូញត្អែរ មិនពេញចិត្ត ក្នុងការជ្រើសរើសខោអាវឲ្យអាយដលរបស់ពួកគេ៕

ប្រភព៖ Koreaboo

យ៉ាងណាមិញ សូមទស្សនារូបភាពខាងក្រោម​៖

១. លេងស្ទីលមើលទៅចាស់ជាងវ័យ

អ្នកគាំទ្រជឿថាសម្លៀកបំពាក់របស់ aespa ការបង្ហាញខ្លួនមួយនេះ ធ្វើឱ្យក្រុមមើលទៅចាស់ជាងអាយុពួកគេជាក់ស្តែង។ ដោយ អ្នកគាំទ្រគិតថាសម្លៀកបំពាក់នេះនៅតែចាស់ទុំពេកសម្រាប់ពួកគេ ខណៈសមាជិកសុទ្ធតែវ័យក្មេង។

aespa

២. ស្លៀកឈុតមិនទាក់ទាញ

ជាពិសេស ដោយសារតែក្រុម aespa គឺជាក្រុមថ្មីស្រឡាងនៅពេលនោះ អ្នកគាំទ្រសង្ឃឹមថា SM Entertainment នឹងជួយពួកគេឱ្យលេចធ្លោនៅឯ «SBS Gayo Daejeon» ឆ្នាំ ២០២០។ ប៉ុន្តែ​ជា​អកុសល អ្នក​គាំទ្រ​មាន​អារម្មណ៍​ថា​សម្លៀក​បំពាក់​របស់​សមាជិក​មិន​សូវ​ទាក់​ទាញ​ប៉ុន្មានទៅវិញ។

aespa

៣. ការលេងដាក់បញ្ជូលពណ៌សក់

មិនអាចប្រកែកបានទេថា Winter ក្រុម aespa នាងមានភាពទាក់ទាញ ដែលតែងតែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាមួយនឹងផ្ទាំងរូបភាព មានមន្តស្នេហ៍ ជាពិសេសការម៉ូដសក់ខ្លី។

យ៉ាងណាមិញ អ្នកតុបតែងម៉ូដសក់ បានតសក់ពណ៌វែង មើលទៅពិតជាមិនទំនង មើលទៅមិនគួរឲ្យជឿ មិនសមទៅនឹងនាងជាតារាល្បី K-pop អ្វីបន្តិច។

ការដាក់ពណ៌សក់ មិនទំនង

៤. ស្លៀកខោអាវមិនស្រួល

ការសម្តែងនៅលើឆាកគឺច្បាស់ជាផ្នែកសំខាន់មួយនៃការក្លាយជាតារា K-Pop ប៉ុន្តែ ពេលខ្លះ មសម្រាប់សម្លៀកបំពាក់ ក៏ដូចជាពាក់ស្បែកជើងកែង ជារឿយៗអាចមិនស្រួលដើរ ក្នុងការរាំ ឬសូម្បីតែមានគ្រោះថ្នាក់ទៀតផង។

ប៉ុន្មានដង អ្នក​គាំទ្រ​បាន​កត់​សម្គាល់​ថា NingNing មិន​អាច​ផ្ដោត​លើ​ការ​រាំ​បាន​ទេ ដោយសារ​តែ​ការ​ស្លៀក​ពាក់​មិន​ស្រួល​របស់​នាង មិនថា រ៉ូបដែលនាងបានពាក់ ឬក៏ស្បែកជើង។

NingNing
ស្បែកជើងពាក់សល់កែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]