បរទេស៖ ថ្មីៗនេះ យោងតាមកាសែត New York Post បានបង្ហាញថា តារាសម្ដែង លោក Brad Pitt បានចំណាយប្រាក់ចំនួន ៤០ លានដុល្លារ ដើម្បីកាន់កាប់វិមានមួយកន្លែង ដែលមានអាយុជិតមួយសតវត្សនៅតំបន់ខ្ពង់រាប Carmel តាមបណ្តោយឆ្នេរសមុទ្រ នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

តាមរយៈប្រភព​ដដែលនេះ បាន​ឲ្យ​ដឹង​ថា ភូមិគ្រឹះ​មួយនេះ ​មិន​ត្រូវ​បាន​ដាក់​លក់​ជា​សាធារណៈ​ទេ។ ហើយនេះក៏​មាន​ន័យ​ថា​ តារា​ហូលីវូដ​ លោក Brad Pitt បានចរចា​តម្លៃ​ជាក់លាក់​ ជាមួយនឹង​ម្ចាស់​​អចលនទ្រព្យនេះ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទះមួយនេះដែរ មានអាយុកាល តាំងពីឆ្នាំ ១៩១៨ ហើយត្រូវបានរចនាឡើង ដោយស្ថាបត្យករដ៏ល្បីល្បាញ Charles Sumner Green នៅដើមសតវត្សទី ២០។ តាមកាសែត New York Post បានសរសេរថា ផ្ទះនេះត្រូវបានសាងសង់ពីថ្មភក់ និងថ្មក្រានីត ជាមួយនឹងបង្អួចរាងកោង និងដំបូលប្រក់ក្បឿង។ ហើយអ្វីដែលអស្ចារ្យអំពីអចលនទ្រព្យនោះ គឺទិដ្ឋភាពដ៏ធំទូលាយនៃមហាសមុទ្រប៉ាស៊ីហ្វិក៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Brad Pitt
Brad Pitt
Brad Pitt
Brad Pitt
Brad Pitt
Brad Pitt

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]