ភ្នំពេញ៖ ក្រុមហ៊ុន រ៉ូតូ (ROHTO) ជាក្រុមហ៊ុន ផលិត និងចែកចាយឱសថ និងគ្រឿងសម្អាង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគថវិការ ចំនួន ២ពាន់ដុល្លារ និងផលិតផលថ្នាំបន្តក់ភ្នែក V.Rohto Dry Eye ចំនួន ៥០០ដប ជូនដល់អ្នកជំងឺក្រីក្រដែលកំពុងសម្រាកព្យាបាលភ្នែកនៅក្នុងមន្ទីរពេទ្យព្រះអង្គដួង ក្រោមប្រធានបទ « រួមគ្នាចែករំលែកការទទួលខុសត្រូវទៅកាន់សង្គម» ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ លោក Shunsuke Shinoda និងអមដំណើរដោយក្រុមការងារក្រុមហ៊ុនរ៉ូតូផងដែរ។

ក្រុមហ៊ុន រ៉ូតូ (ROHTO) 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Shunsuke Shinoda ប្រធានអគ្គនាយកនៃក្រុមហ៊ុន រ៉ូតូ មានប្រសាសន៍ថ្លែងក្នុងកម្មវិធីសប្បុរសធម៌ថា៖

ប្រសាសន៍លោក Shunsuke Shinoda 

លោក Shunsuke Shinoda បន្តទៀតថា៖

ប្រសាសន៍លោក Shunsuke Shinoda 
ក្រុមហ៊ុន រ៉ូតូ (ROHTO) 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន រ៉ូតូ​ ROHTO បានរៀបចំកម្មវីធីបរិច្ចាគថវិការទៅកាន់មន្ទីរពេទ្យភ្នែកនានានៅក្នុងប្រទេសកម្ពុជាជាច្រើនលើក រួមមានមន្ទីពេទ្យភ្នែកតាកែវ សមាគមក្រុមគ្រូពេទ្យភ្នែក មន្ទីរពេទ្យភ្នែកព្រះអង្គដួង និងមន្ទីពេទ្យកុមារអង្គរជាដើម។ កន្លងមកក្រៅពីកម្មវិធីសប្បុរសធម៌ ក្រុមហ៊ុនក៏បានចូលរួមកម្មវិធីកិច្ចការសង្គម (CSR) ដូចជាការចូលរួមរើសសំរាមជាមួយក្រុមយុវជនសំរាម ក្នុងពេលនោះដែរក្រុមហ៊ុនក៏បានបរិច្ចាកថវិការមួយចំនួនជូនដល់ក្រុមយុវជនសំរាម ក្នុងការគាំទ្រដល់សកម្មភាពជួយថែរក្សារបរិស្ថានស្អាតផងដែរ៕

ក្រុមហ៊ុន រ៉ូតូ (ROHTO) 
ក្រុមហ៊ុន រ៉ូតូ (ROHTO) 
ក្រុមហ៊ុន រ៉ូតូ (ROHTO) 
ក្រុមហ៊ុន រ៉ូតូ (ROHTO) 
ក្រុមហ៊ុន រ៉ូតូ (ROHTO) 

អំពីក្រុមហ៊ុន រ៉ូតូ​ ROHTO

ក្រុមហ៊ុន រ៉ូតូ ROHTO ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ១៨៩៩ បន្តពង្រើកវិសាលភាពរបស់ខ្លួនជាបន្តបន្ទាប់ជាមួយនឹងការប្រកូតប្រជែងនិងការបង្កើតនូវអាជីវកម្មថ្មីៗអស់រយៈពេលជាង១២០ឆ្នាំគិតរហូតមកដល់បច្ចុប្បន្ននេះ។ បង្កើតឡើងដំបូងមានទីស្នាក់ការកណ្តាល នៅ Osaka ប្រទេសជប៉ុន និងមានការិយាល័យតំណាងជាង ១៥០ប្រទេសជុំវិញពិភពលោក។

នៅប្រទេសកម្ពុជា រ៉ូតូ (ROHTO)ត្រូវបានចុះបញ្ជីពាណិជ្ជកម្មនៅថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០១៣​​ និងមា​នប្រវត្តិចូលរួមថែរក្សាភ្នែកប្រជាជនកម្ពុជាជាង២០ឆ្នាំ តាមរយះការបន្តផ្គត់ផ្គង់ថ្នាំបន្តក់ភ្នែក NEW V.ROHTO ដែលមានគុណភាព និងសុវត្ថិភាពកម្រិតស្តង់ដារប្រទេសជប៉ុនជូនដល់អតិថិជនទូទាំងប្រទេស។ ក្រុមហ៊ុនរ៉ូតូ (ROHTO) រួមមានផលិតផលដូចជា ថ្នាំបន្តក់ភ្នែក NEW V.ROHTO, V.ROHTO DRY EYE, V.ROHTO VITAMINE, V.ROHTO COOL, V.ROHTO LYCEE និងមានផលិតផលថែរក្សារស្បែកជាច្រើនទៀតដូចជា ACNES, OXY, REMOS, SCARZ, SELSUN, DEEP HEAT, HADALABO, MELANO CC, LIP​ ICE, SUNPLAY។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]