ភ្នំពេញ៖ ក្រោយពីទស្សនិកជនបានទស្សនាភាពយន្តរបស់ទូរទស្សន៍ហង្សមាសកន្លងមក ដែលមានទាំងរឿងភាគវែង ភាពយន្តភាគខ្លី ភាពយន្តបែបបុរាណ និងសម័យ ភាពយន្តបែបសង្គមគ្រួសារ ព្រមទាំងភាពយន្តអប់រំ ជាច្រើនបានបញ្ចប់ម្ដងមួយៗ ពេលនេះ ទូរទស្សន៍ហង្សមាសក៏បាននាំយកនូវភាពយន្តថ្មីស្រឡាងមួយទៀត ដែលជាប្រភេទភាពយន្តអប់រំដែលឆ្លុះបញ្ចាំងពីសង្គមនាពេលបច្ចុប្បន្ន ។

រឿង «ពុកខ្ញុំអ្នករត់កង់៣»
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«ពុកខ្ញុំអ្នករត់កង់៣» ជាភាពយន្តដែលបង្ហាញពីជីវិតគ្រួសារក្រីក្រ ដែលមានពុកជាអ្នករត់កង់បី តស៊ូដាច់បាយដាច់ទឹក ដើម្បីប្ដូរបានជាកម្រៃផ្គត់ផ្គង់គ្រួសារ ចិញ្ចឹមបីបាច់រក្សាកូនអោយបានសិក្សា ទទួលបានចំណេះដូចគេឯង ក្រែងបានការងារល្អធ្វើប្រសើរជាងពុក ដែលលទ្ធផលបែរជាទទួលបានការមើលងាយពីកូន ព្រោះតែខ្មាសគេដែលមានពុកជាអ្នករត់កង់៣ ។ តើជាកំហុសអ្នកណា ? កើតមកក្រមានកំហុសឬទេ? 

រឿង «ពុកខ្ញុំអ្នករត់កង់៣»

ចុងបញ្ចប់នៃរឿង «ពុកខ្ញុំអ្នករត់កង់៣» នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV តែមួយគត់ ចាប់ពីម៉ោង ៧ដល់ម៉ោង ៨យប់នេះ ។

សូមបញ្ជាក់ផងដែរថា រឿង ពុកខ្ញុំអ្នករត់កង់៣នេះដែរ មានការចូលរួមសម្ដែងដោយ តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស ដូចជា កញ្ញា ផន ស្រីខួច , លោក សំ សុវណ្ណារ៉ាក់ ព្រមទាំងតារាសម្ដែងល្បីៗជាច្រើនរូបទៀត៕

ទស្សនាវីដេអូ Trailer ខាងក្រោម៖ 

រឿង «ពុកខ្ញុំអ្នករត់កង់៣»
រឿង «ពុកខ្ញុំអ្នករត់កង់៣»
រឿង «ពុកខ្ញុំអ្នករត់កង់៣»
រឿង «ពុកខ្ញុំអ្នករត់កង់៣»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]