ភ្នំពេញ៖ ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ ជាក្រុមហ៊ុននាំមុខគេបាននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាកប្រណីតៗរបស់ពិភពលោកអស់រយៈកាលជិត ៣០ឆ្នាំមកហើយ ដែលរួមមាន៖ ស្រា Johnnie Walker ស្រា Hennessy ស្រាសំប៉ាញ Moet & Chandon ស្រាទំពាំងបាយជូ Terrazas, ស្រា Chandon Sparkling ជាពិសេសស្រាបៀរ Budweiser ស្រាបៀរ Corona និងស្រាបៀរ Coronita ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីពង្រឹងសមត្ថភាពបន្ថែមក្នុងការទទួលខុសត្រូវលើផលិតផលរបស់ខ្លួន ថ្មីៗនេះក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ បាននាំមកនូវបច្ចេកវិទ្យាថ្មីមួយប្រភេទទៀត ដើម្បីឲ្យទាន់ការវិវឌ្ឍលើពិភពលោក និងងាយស្រួល ប្រកបដោយទំនុកចិត្តបន្ថែមទៀតជូនអតិថិជនដែលនិយមគាំទ្រផលិតផលរបស់ក្រុមហ៊ុន គឺការសម្ពោធដាក់ឲ្យប្រើប្រាស់នូវតែមមួយប្រភេទថ្មី ដែលបិតលើគម្របដបផលិតផល នោះគឺ តែម ABS ដែលប្រើបច្ចេកវិទ្យា Blockchain ចុងក្រោយបង្អស់សំរាប់ផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការពិនិត្យផលិតផលដោយផ្ទាល់នៅកន្លែងជាវតែម្ដងតាមរយៈ App មួយប្រភេទដែលមានម៉ាកល្បីៗជាច្រើន បានប្រើប្រាស់នៅលើពិភពលោកដែរ នោះគឺ App “VeChain Pro”។ 

កម្មពិធីនេះបានធ្វើឡើងនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh ក្រោមអធិបតីភាពរបស់លោក តាន់ សែឆាយ អគ្គ នាយកក្រុមហ៊ុន និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប មិនត្រឹមតែប៉ុណ្ណោះ​ក៏មានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះលោក តាន់ សែឆាយ អគ្គនាយកក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ ក៏បានលើកឡើងពីវឌ្ឍនភាព និងការយកចិត្តទុកដាក់ក្នុងការចែកចាយផលិតផលគ្រប់ប្រភេទដែលមានការទទួលខុសត្រូវខ្ពស់ និងការវិវឌ្ឍន៍តាមសម័យកាល ពិសេសនោះគឺសម័យកាលបច្ចេកវិទ្យានេះតែម្តង។ ជាឧទាហរណ៍ដូចជាពេលនេះក្រុមហ៊ុនបានចំណាយថវិកាជាច្រើន ដើម្បីនាំជូនដល់សម្តេចទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រីអ្នកនាង កញ្ញា ឲ្យកាន់តែងាយស្រួលក្នុងការពិនិត្យរាល់ផលិតផលរបស់ក្រុមហ៊ុន ដែលស្ថិតក្នុងដៃរបស់លោកអ្នកគ្រប់ពេលវេលា និងកន្លែងជាវផ្ទាល់តែម្តង។

ក្នុងពិធីនោះផងដែរ លោកអគ្គនាយកក៏បានពន្យល់បន្ថែមពីអត្ថប្រយោជន៍នៃតែមសុវត្ថិភាពប្រភេទថ្មី ABS នេះ ដោយគ្រាន់តែទាញយក App “VeChain Pro” ពី App StoreGoogle Play ចូលទៅក្នុងទូរស័ព្ទដៃរបស់ លោកអ្នកនោះជាការស្រេច។

ទន្ទឹមនឹងនេះផងដែរ ថ្នាក់ដឹងនាំក៏បានពន្យល់ក្នុងការប្រើប្រាស់តែមសុត្ថិភាពថ្មី ABS (Attwood Blockchain Sticker) ក្រោមប្រត្តិបត្តិការ App “VeChain Pro” ដោយបានបង្ហាញពីភាពងាយស្រួលចំពោះអ្នកប្រើប្រាស់ ក៏ដូចជាអតិថិជន ជាពិសេសនោះក្នុងការជឿទុកចិត្តពីអតិថិជនទៅលើផលិតផលរបស់ក្រុមហ៊ុន និងជឿជាក់ក្នុងការទិញផលិតផល Original ពីក្រុមហ៊ុន ដើម្បីពិនិត្យផលិតផលរហ័ស ដោយត្រឹមត្រូវ និងគ្រប់ទីកន្លែង។

គួររំលឹកផងដែរថា កន្លងមកក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនរបស់ខ្លួន ដោយក្រុមហ៊ុនបានបង្កើតតែមសុវត្ថិភាពជាច្រើនប្រភេទបិតលើគម្រប់ដបជាការសម្គាល់ផលិតផលក្រុមហ៊ុន។ ហើយជាក់ស្ដែងនៅពេលនេះក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ ក៏បានដាក់អោយប្រើប្រាស់នូវតែមសុវត្ថិភាពប្រភេទថ្មីនេះ ដោយប្រើបច្ចេកវិទ្យាខ្ពស់ហៅថាតែមសុវត្ថិភាព ABS (Attwood Blockchain Sticker) ដែលរឹតតែបង្កើននូវមានភាពងាយស្រួលទ្វេរដងជូនដល់អតិថិជនធ្វើការត្រួតពិនិត្យដោយផ្ទាល់តាមរយៈ App "VeChain Pro” ដូច្នេះដែរ។

ខាងក្រោមនេះជារបៀបទាញយក App "VeChain Pro” តាមទូរស័ព្ទដៃវៃឆ្លាត៖
១. ទាញយក ឬ Download ពី App Store ឬ Google Play
២. ចុចពាក្យ Try NFC
៣. ស្កេនលើឡូហ្គូ Attwood.
៤. លោកអ្នកនឹងឃើញពាក្យ ATTWOOD CERTIFIED

សូមស្កេន QR Code ខាងក្រោមដើម្បីទាញយក App “VeChain Pro”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]