ហុងកុង៖ កាលពីនៅថ្ងៃទី ២៧ ខែកក្កដាកន្លងទៅនេះ យោងតាមប្រភពមួយបានឲ្យបង្ហាញថា ភរិយារបស់ តារាប្រុស លោក Andy Lau បាននាំកូនស្រីរបស់ខ្លួន ទៅលេងកម្សាន្តនៅ Hong Kong Disneyland ហើយនេះជា ពេលវេលាដ៏កម្រមួយ ដែលប្រព័ន្ធផ្សព្វផ្សាយបានថតរូបភាព ភរិយា និងកូនរបស់តារាសម្ដែងរូបនេះ នៅកន្លែងសាធារណៈ។

តែអ្វីដែលគួរឲ្យយកចិត្តដាក់ នៅក្នុងនោះគឺតាមរយៈ អ្នកប្រមា.ញ់រូបភាព បានឲ្យដឹងថា ភរិយា និងកូនស្រី ត្រូវបានអមដំណើរដោយ អ្នកមើលថែ និងអង្គរក្សចំនួន ៤ នាក់ ខណៈដែលភរិយារបស់លោកបានតុបតែងខ្លួន ស្លៀកសំលៀកបំពាក់បែបសាមញ្ញ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស គេដឹងទៀតថា កូនស្រីរបស់ Andy Lau មានអាយុ ១០ ឆ្នាំទៅហើយ តែមានកំពស់ខ្ពស់ឈរស្មើម្តាយ និងត្រូវបានគេលើកឡើងថា ​មាន​ភ្នែក និង​ចិញ្ចើម​ដូច​ឪពុក​នាង ទៀតផង។ យ៉ាងណាមិញ នៅក្នុងការកម្សាន្តនេះ មិនមានវត្តមាន លោក Andy Lau ឡើយ ដោយសារតែរូបលោកជាប់រវល់នឹងការថតរឿង៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Andy :Lau
Andy :Lau
Andy :Lau
Andy :Lau
Andy :Lau
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]