រាជធានីភ្នំពេញ ៖ ពិតណាស់ ការប្រកួតចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ កំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំង ក្រោយបេក្ខភាពចូលរួមម្នាក់ៗសុទ្ធសឹងតែមាន សមត្ថភាពសាកសមជាតារាចម្រៀងគ្រប់ៗរូប ធ្វើឲ្យហ្វេនៗអង្គុយចាំអ៊ុតមើល ថាតើនរណានឹងក្លាយជាម្ចាស់ពាន។

យ៉ាងណាមិញ ក្នុងនោះគេក្រឡេកឃើញ ប្រជាប្រិយភាពរបស់ បេក្ខជន២រូប កំពុងល្បីខ្លាំងនោះគឺ បេក្ខជន ថុល ភិទិ និងបេក្ខជន លីម តិចម៉េង ដែលកំពុងធ្វើឲ្យគេឯង រងចាំមើលអ្នកទាំងពីរជាខ្លាំង មិនត្រឹមតែមាន ដុងច្រៀងពិរោះនោះទេ អ្នកទាំងពីរថែមទាំងធ្វើឲ្យ ហ្វេនៗនារីជាច្រើន លង់នឹងសម្រស់ប្រិមប្រិយខ្លួនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ព្រោះត្រូវក្លាយជាគូប្រជែងលើឆាកប្រកួតនោះ អ្នកទាំងនេះត្រូវហ្វេនៗគិតថា ប្រហែលជាមិនសូវស្និទស្នាលនឹងគ្នាទេក្នុងជីវិតពិត តែផ្ទុយខុសស្រឡះ ងាកមកមើល ពេលបានជួបគ្នានៅក្រៅឆាក មិនត្រូវជាមិត្តឡើយ អ្នកទាំងពីរ មើលដូចមិត្តភក្តិរាប់អានគ្នារាប់ឆ្នាំទៅហើយ មើលការនិយាយស្តីគឺមិនប្រកាន់ច្រើន ធ្វើឲ្យហ្វេនៗញញឹមបិទមាត់មិនជិត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

បេក្ខជន ថុល ភិទិ
បេក្ខជន លីម តិចម៉េង
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]