ថៃ៖ រយៈពេលជាយូរ​មក​ហើយ​ ដែល​មិនបានឃើញនូវទិដ្ឋភាពជុំគ្នា រវាងតារាស្រីទាំងបីដួង Margie Rasri, Kimberley និង Yaya ដែលបណ្ដាលឲ្យហ្វេនៗ តែងតែរង់ចាំមើលជាបន្តបន្ទាប់ ដោយចង់ឃើញពីការបង្ហាញខ្លួនរួមគ្នារបស់ពួកគេសាជាថ្មី បើទោះបីជាមិត្តភាពនៅតែល្អដូចដើមក៏ដោយ។

យ៉ាងណាមិញ ​ថ្មីៗ​នេះ មិនបានធ្វើឲ្យអ្នកគាំទ្ររង់ចាំយូរទៀតនោះទេ ​ដោយ តារាស្រីល្បីទាំង​បី​ដួងនេះ បាន​ចេញមកជាមួយគ្នា ទៅញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋានមួយកន្លែង និងបានអង្គុយជជែកគ្នាយ៉ាងសប្បាយរីករាយ ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ពួកគេម្នាក់ៗសុទ្ធតែចេញមកបង្ហាញរូបភាព ដែលបានថតជុំគ្នា នៅលើបណ្ដាញសង្គមរៀងៗខ្លួន ធ្វើឲ្យហ្វេនៗកាន់តែពេញចិត្ត និងសរសើរពីភាពស្រស់ស្អាតគួរឲ្យស្រលាញ់របស់ពួកគេ បញ្ជាក់ពីមិត្តភាពល្អមិនផ្លាស់ប្ដូរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Kimberley
Yaya
Margie 
Kimberley Margie និង yaya
Kimberley Margie និង yaya
Kimberley Margie និង yaya
Kimberley Margie និង yaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]