ភ្នំពេញ៖ ក្រុមហ៊ុន Nokia បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុន SINET ដែលជាប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតឈានមុខគេនៅកម្ពុជា បានជ្រើសយកបណ្ដាញអុបទិកអកម្មប្រភេទ XGS-PON របស់ក្រុមហ៊ុន Nokia ដើម្បីជាដំណោះស្រាយ ឆ្លើយតបទៅនឹងសេចក្ដីត្រូវការអ៊ីនធឺណិតដែលមានតំរូវការល្បឿនលឿនរបស់ក្រុមហ៊ុនសហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដំណោះស្រាយនៃបណ្ដាញអុបទិកប្រភេទ XGS-PON របស់ក្រុមហ៊ុន Nokia នេះនឹងត្រូវបានចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់ជាដំបូងនៅរាជធានីភ្នំពេញ មុននឹងពង្រីកទៅកាន់បណ្ដាខេត្ត និងតំបន់ផ្សេងៗទៀត។ នៅពេលដែលបានដាក់ចេញឱ្យប្រើប្រាស់ បណ្ដាញអុបទិកដែលបានត្រៀមរួចជាស្រេចសម្រាប់ថ្ងៃអនាគតរបស់ក្រុមហ៊ុន SINET នឹងអាចដោះស្រាយបញ្ហាតម្រូវការល្បឿនអ៊ីនធឺណិតបន្ថែម និងជាការគាំទ្រដល់ការប្រើប្រាស់ក្នុងបរិបទទីក្រុងឆ្លាតវៃ (Smart city) និងដំណើរការអ៊ីនធឺណិត5Gជាដើម។
ការដាក់ឱ្យប្រើប្រាស់បណ្ដាញសេវាអុបទិកថ្មី រួមទាំងការដំឡើងឧបករណ៍ក្នុងស្ថានីយខ្សែអុបទិកដែលមានស្រាប់របស់ក្រុមហ៊ុន គ្រោងនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២២នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដំណោះស្រាយដោយការប្រើប្រាស់បណ្ដាញអុបទិករបស់ក្រុមហ៊ុន Nokia គឺត្រូវបានបំពាក់ដោយបន្ទះសៀគ្វី Quillion ដែលសព្វថ្ងៃនេះ បន្ទះសៀគ្វី Quillion បាននឹងកំពុងប្រើប្រាស់ជាមួយបច្ចេកវិទ្យាបណ្ដាញអុបទិកអកម្មបីជំនាន់មកហើយគឺ GPON, XGS-PON និង 25G PON។ បើយើងប្រៀបធៀបទៅនឹងបន្ទះសៀគ្វីជំនាន់មុនៗ បន្ទះសៀគ្វី Quillion អាចសន្សំថាមពលបានរហូតដល់ទៅជាង៥០% ដែលធ្វើឱ្យប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតអាចកាត់បន្ថយចំណាយទៅលើប្រតិបត្តិការទៀតផង។
លោក Diep Kong ប្រធានផ្នែកបច្ចេកទេសនៃក្រុមហ៊ុន SINET បានលើកឡើងថា៖
លោក Ajay Sharma នាយកក្រុមហ៊ុន Nokia ប្រចាំប្រទេសថៃ និងកម្ពុជាក៏បានលើកឡើងផងដែរថា៖
ប្រភព៖
· គេហទំព័រ៖ Next-generation PON
· គេហទំព័រ៖ Nokia Quillion Chipset
· សេចក្ដីប្រកាសព័ត៌មាន៖ Nokia extends Quillion portfolio with world’s smallest OLT supporting 25G PON
· សេចក្ដីប្រកាសព័ត៌មាន៖ SINET expands into residential market with Nokia’s high-speed fiber to the home solution
អំពីក្រុមហ៊ុន Nokia
ក្រុមហ៊ុន Nokia បង្កើតបច្ចេកវិទ្យាដែលជួយពិភពលោកឱ្យធ្វើសកម្មភាពរួមគ្នា។
ក្នុងនាមជាដៃគូដែលអាចជឿទុកចិត្តបានសម្រាប់បណ្ដាញសំខាន់ៗ ពួកយើងប្ដេជ្ញាចិត្តបង្កើតនូវអ្វីដែលថ្មី និងបន្តភាពជាអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យាទូទាំងបណ្ដាញពពក (Cloud Network) បណ្ដាញថេរ (Fixed Network) និងបណ្ដាញចល័ត (Mobile Network)។ យើងខ្ញុំបង្កើតគុណតម្លៃតាមរយៈកម្មសិទ្ធិបញ្ញា និងការស្រាវជ្រាវរយៈពេលវែង ដែលដឹកនាំដោយមន្ទីរពិសោធន៍របស់ក្រុមហ៊ុន Nokia ឬហៅ Nokia Bell Labs ដែលធ្លាប់ទទួលបានពានរង្វាន់កន្លងមក។
ដោយការប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់នៃសុខសុវត្ថិភាព និងសុចរិតភាព ពួកយើងបានជួយពង្រឹងសមត្ថភាពដែលពិភពលោកទាំងមូលកំពុងត្រូវការនោះគឺ ផលិតភាព និរន្តរភាព និងប្រកបដោយបរិយាបន្ន។
ការសាកសួរផ្នែកប្រព័ន្ធផ្សព្វផ្សាយ៖
Nokia
ទំនាក់ទំនងផ្នែកប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
Cordia So
អ៊ីម៉ែល៖ [email protected]
ផ្នែកទំនាក់ទំនងគមនាគមន៍
អ៊ីម៉ែល៖ [email protected]
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]