បរទេស៖ បន្ទាប់ពីបានស្វែងយល់ចិត្តគ្នាមួយរយៈ រហូតដល់បានរៀបការនឹងគ្នាកាលពីឆ្នាំ ២០១៧ ទំនាក់ទំនង តារាម៉ូដែលស្រី Miranda Kerr និង ស្វាមី លោក Evan Spiegel កាន់តែមានភាពល្អប្រសើរ ជាពិសេស ថែមទាំងបានចងចំណងគ្រួសារនឹងគ្នា ជាមួយនឹងកូនប្រុសពីរនាក់ ។
ចំពោះរឿងរ៉ាវ នៅក្នុងទំនាក់ទំនងរបស់ជីវិតប្ដីប្រពន្ធអ្នកទាំងពីរ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ លោក Evan បានលើកឡើងថា ខ្លួនបានបោះបង់ទម្លាប់អាក្រក់ចោល ដូចជាការប្រើប្រាស់អាហារឥតប្រយោជន៍ អាហារមិនល្អ ហើយក៏បានបង្កើតទម្លាប់ល្អដូចជា ការតាំងសមាធិ សូណា និងការញ៉ាំអាហារដែលមានសុខភាពល្អ ដែលទាំងនេះ លោកក៏បានអរគុណដល់ភរិយារបស់ខ្លួន Miranda ផងដែរ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ តារាម៉ូដែលស្រី Miranda ក៏បានចែករំលែករឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយបានទម្លាយហេតុផល ដែលស្វាមីមហាសេដ្ឋីរូបសង្ហារបស់ខ្លួន ប្រាកដជារៀបការជាមួយនារីដូចជានាង ព្រមទាំងពន្យល់ថា៖
ម៉្យាងវិញទៀត នាងថែមទាំងបង្ហាញថា នាងចូលចិត្តធ្វើម្ហូប ព្រមទាំងបានចម្អិនម្ហូប ឱ្យស្វាមី លោក Evan នៅថ្ងៃរៀបការរបស់ពួកគេ ផងដែរ ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]