ភ្នំពេញ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០២២៖  ពីរឆ្នាំជាប់គ្នាហើយ ការពង្រឹងអំណាចក្នុងសង្គមនៅតែបន្តស្ថិតក្នុងបេះដូងនៃមូលនិធិព្រីនស៍ ដែលធ្វើឱ្យខ្លួនត្រូវបានទទួលសមិទ្ធិផលឆ្នើមនៃពានរង្វាន់សហគ្រាសទំនួលខុសត្រូវនៅតំបន់អាស៊ីក្នុងឆ្នាំ ២០២២​(AREA)​ រៀបចំដោយ Enterprise Asia ដែលជាអង្គការក្រៅរដ្ឋាភិបាលដែលទទួលស្គាល់ភាពជាសហគ្រិនភាពនៅទូទាំងតំបន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការទទួលបានពានរង្វាន់នៅក្នុងប្រភេទការផ្តល់អំណាចដល់សង្គម តាមរយៈកម្មវិធីអាហារូបករណ៍ដ៏លេចធ្លោ​របស់ខ្លួន ដែលជាគំនិតផ្តួចផ្តើម «អាហារូបករណ៍ ចេន ហ្ស៊ី» ដែលសមិទ្ធិផលនេះបានឆ្លុះបញ្ចាំងពី​មូលនិធិព្រីនស៍ ដែលជាផ្នែកមួយនៃកម្មវិធីសប្បុរសធម៌សម្រាប់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។

ចំណុចសំខាន់ៗអំពីអាហារូបករណ៍ ចេន ហ្ស៊ី

១.    ជាកម្មវិធីអាហារូបករណ៍ដែលមានតម្លៃ ២លានដុល្លារអាមេរិកសម្រាប់សិស្ស ៤០០ នាក់ រយៈពេលប្រាំពីរឆ្នាំ។

២.    អាហារូបករណ៍រួមបញ្ជូលទាំងថ្លៃសិក្សា ប្រាក់ឧបត្ថម្ភប្រចាំខែ ការចុះកម្មសិក្សា និងឱកាសការងារ។

៣.    កម្មវិធីនេះបានផ្តល់រង្វាន់ដល់សិស្សចំនួន ១០០នាក់ ដោយជ្រើសរើសពីចំណោមសិស្សកម្ពុជាដែលដាក់ពាក្យ ១៥០០នាក់

ជាមួយនឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអប់រំ និងការអភិវឌ្ឍន៍យុវជន អាហារូបករណ៍ ចេន ហ្ស៊ី គឺជាគំនិត​ផ្តួចផ្តើម​មួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនដោយ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដើម្បីគាំទ្រដល់ការ​កសាង​សមត្ថភាពតាមរយៈការអប់រំ។

កម្មវិធីអាហារូបករណ៍គឺជាផ្នែកមួយនៃចក្ខុវិស័យអភិវឌ្ឍន៍ធនធានសមត្ថភាពប្រជាជនកម្ពុជាតាមរយៈភាពជាដៃគូទាំងស្ថាប័នរដ្ឋនិងស្ថាប័នឯកជនរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប  នេះបើយោងតាមលោក Gabriel Tan ដែលជា នាយកផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។

លោក Gabriel Tan បានបន្តថា​ 

លោក Gabriel Tan

មូលនិធិព្រីនស៍ មានគោលការណ៍ធំៗ៣ គឺ ផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍន៍យុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ ។ ក្នុងអំឡុងពេល ៦ ឆ្នាំនេះ ​មូលនិធិព្រីនស៍ បានបរិច្ចាគទឹកប្រាក់សរុបលើសពី ១៤ លានដុល្លារដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាងកន្លះលាននាក់។

អំពីក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group)

ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជាដែលមានក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងបម្រើសេវាអតិថិជន។

អាជីវកម្មសំខាន់ៗរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនៅកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុបមានអាជីវកម្មប្រមាណជាង៨០នៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារនិងភេសជ្ជៈ និងវិស័យប្រណិតភាពនៃជីវិត។ល។

ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានកសាងមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លំហូរមូលធនក្នុងស្រុក និងអន្តរជាតិ។ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុបនឹងបន្តបោះជំហានទៅមុខក្នុងការស្វែងរកឱកាសដើម្បីដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាតាមរយៈការធ្វើការក្នុងភាពជាដៃគូ ឬការវិនិយោគដោយផ្ទាល់នៅក្នុងឧស្សាហកម្មសំខាន់ៗដើម្បីនាំមកនូវភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងតំបន់។

ព្រីនស៍ ហូលឌីង គ្រុប នឹងបន្តខិតខំស្វែងរកឱកាសដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា តាមរយៈភាពជាដៃគូ ឬការវិនិយោគផ្ទាល់ទៅក្នុងឧស្សាហកម្មសំខាន់ៗដើម្បីនាំមកនូវភាពប្រសើរឡើងជូនប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងស្រុក។

អំពីមូលនិធិព្រីនស៍ (Prince Foundation)

មូលនិធិព្រីនស៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥​ គឺជាមូលនិធិសប្បុរសធម៌ឈាន​មុខគេ​មួយ​នៅកម្ពុជា។ ​ក្នុងនាមជា សមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ​មូលនិធិ​នេះមានគោល បំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែល​លើកកម្ពស់​សុខុមាលភាព​ និងការរស់នៅរបស់ប្រជាជនស្របតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា»។

ដោយផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍន៍យុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ មូលនិធិព្រីនស៍ បានបន្តធ្វើការជាមួយដៃគូនានាដើម្បីផ្តល់នូវកម្មវិធីដែលមាននរន្តភាព និងឱកាសជាច្រើនដល់យុវជនកម្ពុជា ការបង្កើតនូវ សហគមន៍ និងការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព៍ន្ធជានិរន្តភាព។

គម្រោងដ៏លេចធ្លោរបស់មូលនិធិ គឺជាអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំ រួមសហការ ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡារបស់ប្រទេសកម្ពុជាក្នុងការផ្តល់អាហារូបករណ៍ពេញលេញទៅដល់និស្សិត សាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ រួមមាន  ប្រាក់ឧបត្ថម្ភ ការចុះកម្មសិក្សា និងឱកាស ការងារ។ មូលនិធិព្រីនស៍ ផ្តួចផ្តើមកម្មវិធីសប្បុរសធម៌ជាង ២៥០ កម្មវិធី ដែលបានជួយទៅដល់មនុស្សប្រមាណជាង ៥០០,០០០ នាក់ ព្រមទាំងធ្វើការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបលើសពី ១៤ លានដុល្លារ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]