ភ្នំពេញ៖ ពិតណាស់បងប្អូនបានស្គាល់ហើយ សម្រាប់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាបេក្ខភាពដំបូងដែល ត្រៀមទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Intercontinental លើកទី៤៩ ដែលធ្វើឡើងនៅប្រទេសអេហ្ស៊ីបប៉ុន្តែនាងបាន ខកខានក្នុងការទៅប្រកួតដោយសារបញ្ហាវីហ្សាធ្លាក់មិនទាន់ពេល។   

យ៉ាងណាមិញ មិនបញ្ចប់ត្រឹមនឹងនោះទេ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានត្រលប់មកវិញជាមួយនឹងកម្មវិធីប្រកួតប្រជែងសម្រស់ Miss Grand Cambodia ដែលកំពុងត្រៀមចាប់ផ្តើមនាពេលឆាប់ៗនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ត្រលប់មកលើកនេះ អតីត Miss Intercontinental រូបនេះបានឆក់យកបេះដូងអ្នកគាំទ្រយ៉ាងខ្លាំង ដោយនាងហាក់ត្រលប់មកយកមកុដ តែម្ដង ដោយ វត្តីសារ៉ាវឌ្ឍី ហាក់ដូចជាត្រៀមខ្លួនរួចជាស្រេច ទាំងការដើរ រូបសម្រស់ និងតម្រូវការផ្សេងៗដែលកម្មវិធីត្រូវការ ថែមទាំងបានទៅហាត់សមការដើរជាមួយគ្រូកបង្វឹកដល់ប្រទេសថៃទៀតផង ជាហេតុដែលធ្វើឲ្យ មហាជនមានការរំពឹងខ្ពស់នាងលើថា តារាស្រីរូបនេះត្រៀមខ្លួនជាស្រេចក្នុងការដណ្ដើមយកជ័យលាភីលើកនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]