ភ្នំពេញ៖ បើរម្លឹកដល់ថ្ងៃប្រកួតកម្មវិធី Miss Preteen International Cambodia 2022 ពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈមានមហាជនគាំទ្រច្រើនយ៉ាងដូច្នេះ។ ពិតណាស់ពីកម្មវិធីក៏ស្វែងរកឃើញម្ចាស់ជ័យលាភី ក៏ដូចជាម្ចាស់ជ័យរងចំនួន៤នាក់ ដែលសុទ្ធសឹងតែវ័យក្មេង ប៉ុន្តែមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ។ 

យ៉ាងណាមិញ បើក្រឡេកមើលបវរកញ្ញាលំដាប់រងទី៣ Miss Preteen International Cambodia 2022 គឺបានទៅលើយុវតី គង់ច័ន្ទណារីយ៉ា ដែលមានលេខសម្គាល់លេខ១។ មូលហេតុដែលធ្វើឲ្យយុវតីរូបនេះបានគ្រងតំណែងកំពូលលំដាប់រងទី៣ ក៏ព្រោះតែនាងមានជឿជាក់ ភាពក្លាហាន ព្រមទាំងចំណេះដឹង និងសមត្ថភាពល្អ បូករួមនឹងរូបសម្ផស្សស្រស់ស្អាតផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ស្របពេលគ្រងតំណែងលំដាប់រងទី៣ភ្លាម នាថ្ងៃនេះផ្ទាល់យុវតី គង់ ច័ន្ទណារីយ៉ា និងគ្រួសារបាននាំយកថវិកា និងអំណោយផ្សេងទៀត យកទៅចែកជូនដល់លោកតាធាក់ស៊ីក្លូដែលនៅជិតផ្សារថ្មីផងដែរ។ ជាមួយគ្នានេះដែរ ទង្វើដ៏ល្អមួយនេះពិតជាគួរឲ្យសរសើរដល់ទឹកចិត្តដ៏ជ្រះថ្លារបស់នាងខ្លាំងតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

យុវតី គង់ ច័ន្ទណារីយ៉ា
យុវតី គង់ ច័ន្ទណារីយ៉ា
យុវតី គង់ ច័ន្ទណារីយ៉ា
យុវតី គង់ ច័ន្ទណារីយ៉ា
យុវតី គង់ ច័ន្ទណារីយ៉ា
យុវតី គង់ ច័ន្ទណារីយ៉ា
យុវតី គង់ ច័ន្ទណារីយ៉ា
យុវតី គង់ ច័ន្ទណារីយ៉ា
យុវតី គង់ ច័ន្ទណារីយ៉ា
រីបភាពអំណោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]