ភ្នំពេញ៖ ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ដែលជាក្រុមហ៊ុនទំនិញប្រើប្រាស់រហ័សឈានមុខគេនៅកម្ពុជា ទទួលបានលិខិតថ្លែងអំណរគុណ ដែលបានចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយបានជាប់ចំណាត់ថ្នាក់ទី១៤ ក្នុងបញ្ជីក្រុមហ៊ុនបង់ពន្ធធំបំផុតក្នុងឆ្នាំ ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការលោតពីចំណាត់ថ្នាក់ទី២៤ កាលពីឆ្នាំ ២០២០ ក្នុងនាមជាក្រុមហ៊ុនបង់ពន្ធធំបំផុត មកចំណាត់ថ្នាក់ទី១៤ក្នុងឆ្នាំ២០២១ គឺជាសក្ខីភាពនៃការបន្តប្តេជ្ញាចិត្ត និង តម្លាភាព របស់ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ក្នុងនាមជាក្រុមហ៊ុនសាជីវកម្ម ដែលមានអភិបាលកិច្ចពន្ធដារល្អ ដោយបានបំពេញកាតព្វកិច្ចបង់ពន្ធ និងគោរពតាមបទប្បញ្ញត្តិនានារបស់ប្រទេសកម្ពុជា។
លោក លី សុធូ អគ្គនាយកក្រុមហ៊ុនយូនីលឹវើប្រចាំប្រទេសកម្ពុជានិងឡាវ បានមានប្រសាសន៍ថា៖
លោក សុធូ បានបន្ថែមថា៖
ក្រៅពីត្រូវបានជាប់ចំណាត់ថ្នាក់ទី១៤ ក្នុងបញ្ជីក្រុមហ៊ុនបង់ពន្ធធំបំផុតនោះ ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ក៏ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស ដែលបានចេញដោយ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនាយកដ្ឋានពន្ធដារ សម្រាប់ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់ក្រុមហ៊ុនជាមួយសុពលភាពរយៈពេល២ឆ្នាំ សម្រាប់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៣។
ក្រៅពីភាពជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវ ចំពោះការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ក្រុមហ៊ុន យូនីលឹវើ កម្ពុជា គឺជាក្រុមហ៊ុនឈានមុខគេក្នុងការជួយដល់រាជរដ្ឋាភិបាល និងស្ថាប័ននានា ចាប់តាំងពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានរកឃើញនៅកម្ពុជា។ គិតមកទល់ពេលនេះ ក្រុមហ៊ុន យូនីលឹវើ កម្ពុជា បានបរិច្ចាកផលិតផលចំណីអាហារចាំបាច់ ផលិតផលថែរក្សាអនាម័យ និង ឧបករណ៍ជំនួយដង្ហើមដែលមានតម្លៃទឹកប្រាក់ប្រមាណ ៦១៥ លានរៀល ឬស្មើនឹង ១៥០,០០០ដុល្លារអាមេរិក ដល់ស្ថាប័ននានាក្នុងប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩៕
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហេ្វសប៊ុកក្រុមហ៊ុន យូនីលឹវើ កម្ពុជាតាមរយៈ https://web.facebook.com/UnileverCambodia1
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]