ចិន៖ នៅល្ងាចថ្ងៃទី ២៨ ខែកក្កដា តាមគេហទំព័រ SCMP បានរាយការណ៍ថាយ៉ាងហោចណាស់ មនុស្ស ៣ នាក់បានរងរបួសនៅពេលដែលអេក្រង់ LED ដ៏ធំបានធ្លាក់មកលើពួកគេនៅពេលពួកគេសម្តែងនៅឯការប្រគុំតន្ត្រីមួយ ក្នុងទីក្រុងហុងកុង។
ព្រឹត្តិការណ៍នេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី ២៨ ខែកក្កដា នៅសាលប្រជុំ Hong Kong Coliseum ដោយហេតុការណ៍នេះបានកើតឡើងនៅពេលដែលអេក្រង់ LED ព្យួរពីលើឆាកបានធ្លាក់មកចំអ្នករាំយ៉ាងតិច៣នាក់ យោងតាម SCMP អ្នករាំម្នាក់ត្រូវបានប៉ះចំក្បាលដោយអេក្រង់ ខណៈពីរនាក់ទៀតត្រូវបានវាយពីក្រោយខ្នង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមប្រភព ប៉ូលិសបាននិយាយថា មនុស្សបីនាក់បានរងរបួស ដោយក្នុងនោះ អ្នករងរបួសពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Queen Elizabeth។ យ៉ាងណាមិញ ព័ត៌មានលម្អិតអំពីស្ថានភាពសុខភាពរបស់អ្នករាំ មិនត្រូវបានគេបង្ហើបឱ្យដឹងនោះទេ។ យោងតាម SCMP ទស្សនិកជនមានការភ្ញាក់ផ្អើលនិងស្រែកនៅពេលដែលឧប្បត្តិហេតុបានកើតឡើងផងដែរ៕
ប្រភព៖ ngoisao
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]