រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា អតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ កញ្ញា កែវ សុបញ្ញា ទោះមិនបានក្លាយជាម្ចាស់ជ័យលាភីលើកពានក្នុងការប្រកួតក្តី តែប្រជាប្រិយភាពរបស់រូបនាងសព្វថ្ងៃនេះ មានសន្ទុះមិនចាញ់តារាចម្រៀងរួមជំនាន់ប៉ុន្មានឡើយ។

មិនតែប៉ុណ្ណោះ ងាកទៅមើលរូបសម្រស់វិញ តារាស្រីរូបនេះ មានរាងតូចច្រឡឹង ខ្ពស់ស្រឡះ មុខមាត់គួរឲ្យស្រឡាញ់ ធ្វើឲ្យហ្វេនៗគិតថា តារាស្រីរូបនេះទំនងអាយុមិនច្រើនប៉ុន្មានឡើយ ប្រហែលជាខ្ទង់២០ស្តើងតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែផ្ទុយខុសស្រឡះ ការពិត តារាស្រីរូបនេះមានអាយុក្រែលហើយ ដោយថ្មីៗនេះ រូបនាងបានបង្ហោះរូបភាពក្នុងថ្ងៃកំណើតខ្លួន ធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ទៀនលើនំ ដែលបញ្ជាក់ពីអាយុពិតរបស់ខ្លួន ឆ្នាំនេះគឺគម្រប់ ៣១ឆ្នាំបាត់ហើយ ជាហេតុធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង ឃើញនៅក្មេងល្អក់តែអាយុក្រែលថ្នាក់នេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

កញ្ញា កែវ សុបញ្ញា 
កញ្ញា កែវ សុបញ្ញា 
កញ្ញា កែវ សុបញ្ញា 
កញ្ញា កែវ សុបញ្ញា 
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ សុបញ្ញា