អារ៉ាប៊ីសាអូឌីត៖ កាលពីថ្មី ៗនេះ ប្រទេស អារ៉ាប៊ីសាអូឌីត កំពុងរៀបគម្រោងសាងសង់ទីក្រុង នាពេញអនាគត ដែលមានឈ្មោះថា «Line» ជាមួយនឹង អគារខ្ពស់កប់ពពកពីរ ដែលលាតសន្ធឹងជាង ១០០ ម៉ាយល៍លាតសន្ធឹងកាត់វាលខ្សាច់ ដែលផ្តល់ជា ផ្ទះនាពេលអនាគតសម្រាប់មនុស្ស ៩ លាននាក់។

យ៉ាងណាមិញ គម្រោង ដ៏មានតម្លៃ មានទំហំសាច់ប្រាក់ ១ពាន់ពាន់លានដុល្លារ នៃមហិច្ឆតាដ៏អស្ចារ្យនៃការអភិវឌ្ឍន៍ ដែលជាចំណុចកណ្តាលនៃទីតាំង Neom នាពេលអនាគតនៅជិតឈូងសមុទ្រ Aqaba របស់ព្រះអង្គម្ចាស់ Mohammed bin Salman នេះ បើតាមសេចក្តីថ្លែងការណ៍ក្នុងស្រុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត ទីក្រុងកញ្ចក់មួយនេះ ត្រូវបានសាងសង់រួមបញ្ជូលគ្នា មិនថា​គេហដ្ឋាន សាលា និងមន្ទីរពេទ្យ ជាលក្ខណៈអគារបឈ្ឈរ ដែលធ្វើឲ្យដំណើរ ត្រឹមតែរយៈពេល ៥ នាទីតែប៉ុណ្ណោះ។ បន្ថែមពីនេះ គម្រោងមួយនេះ បានប្រើប្រាស់ ប្រព័ន្ធ AI ជាលក្ខណៈ Taxi ហោះ ដែលអាចធ្វើដំណើរ ក្នុងទីក្រុងត្រឹមតែ ២០នាទីដូច្នេះដែរ។

ជាមួយគ្នានេះ អគារដែលសាងសង់ធ្វើពីកញ្ចក់ មានបណ្តោយរហូតដល់ ៥០០ ម៉ែត្រ ទទឹង ២០០ ម៉ែត្រ ដោយគ្មានផ្លូវសម្រាប់ឡានធ្វើដំណើរ ដោយធានាបានថា ទីក្រុងមួយនេះ គ្មានកាបូន សារជាតិពុល ដូចជាការសន្យាថា អារ៉ាប់ នឹងសម្រេចបាននូវ ការប្រើប្រាស់កាបូនសុទ្ធត្រឹមសូន្យនៅឆ្នាំ ២០៦០៕

ប្រភព៖ theguardian

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]