រុស្សី៖ គ្រាន់តែនិយាយដល់កម្មវិធីប្រកួតបវរកញ្ញា Miss Universe ជឿជាក់ថាប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្គាល់។ ដោយប្រទេសកម្ពុជាយើង ក៏ធ្លាប់មានស្ត្រីខ្មែរទៅចូលរួមប្រកួតបាន៥នាក់ ចាប់តាំងពីឆ្នាំ២០១៧មកទល់នឹងឆ្នាំ២០២២នេះ ហើយនឹងត្រៀមទៅប្រកួតម្នាក់ទៀតនាពេលឆាប់ៗខាងមុខផងដែរ។ ពិតណាស់ កម្មវិធីប្រកួតសម្រស់ដ៏ធំមួយនេះ ពិតជាទទួលបានការគាំទ្រច្រើនទូទាំងសកលលោកតែម្ដង។ 

យ៉ាងណាមិញ ពីមួយឆ្នាំទៅមួយឆ្នាំ កម្មវិធី Miss Universe កាន់តែល្បីល្បាញខ្លាំងឡើងៗគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះដែរ បើក្រឡេកទៅចាប់អារម្មណ៍ Miss Universe ប្រទេសរុស្សី ២០២០ ដែលនាងមានឈ្មោះ Alina Sanko នាងមានអាយុ ២៣ឆ្នាំ និងមានកម្ពស់ ១៧៤cm។ លើសពីនេះទៅទៀត នាងក៏ធ្លាប់ចូលរួមកម្មវិធី Miss World ឆ្នាំ ២០១៩ និងអាចចូលដល់ Top12។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង គេឃើញរូបសម្រស់ Alina Sanko អតីត Miss Universe រុស្សី ២០២០រូបនេះ ពិតជាមានមុខមាត់ស្អាតដូចតុក្កតាយ៉ាងដូច្នោះដែរ ហើយរូបរាងវិញស្រឡូនតែម្ដង។ តែអ្វីដែលអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍បំផុតនោះ គឺម្ដាយរបស់នាង ពិតជាមានសម្រស់ស្អាតមិនចាញ់កូន ហើយថែមទាំងនៅក្មេង ហាក់មិនចាស់ទាល់តែសោះ ដែលជាហេតុធ្វើឲ្យអ្នកលេងបណ្ដាញសង្គមផ្ទុះការសរសើរពីសម្រស់ម្ដាយនាងគ្រប់ៗគ្នាយ៉ាងដូច្នេះ បើមិនដឹងស្មានតែជាមិត្តភក្ដិ ឬក៏បងស្រីទៀតផង៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Alina Sanko អតីត Miss Universe រុស្សី ២០២០
Alina Sanko អតីត Miss Universe រុស្សី ២០២០
Alina Sanko អតីត Miss Universe រុស្សី ២០២០
Alina Sanko អតីត Miss Universe រុស្សី ២០២០ និងម្ដាយ
Alina Sanko អតីត Miss Universe រុស្សី ២០២០ និងម្ដាយ
Alina Sanko អតីត Miss Universe រុស្សី ២០២០ និងម្ដាយ
Alina Sanko អតីត Miss Universe រុស្សី ២០២០ និងម្ដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]