ហុងកុង៖ ទោះបីជា បានកន្លងផុតទៅរយៈពេលជាច្រើនឆ្នាំក៏ដោយ តែដោយសារស្នាដៃសម្ដែងល្បីៗកាលពីមុនៗ របស់តារាសម្ដែងជើងចាស់ លោក Sammo Hung នៅតែធ្វើឲ្យហ្វេនៗអ្នកទស្សនាជាច្រើនតាមដាន ព្រមទាំងចង់ឃើញពីការបង្ហាញខ្លួន នាពេលបច្ចុប្បន្ននេះរបស់លោក ផងដែរ។

យ៉ាងណាមិញ ថ្មីៗនេះ យោងតាមទំព័រ 163 បានបង្ហាញថា លោក Sammo Hung បានបង្ហាញខ្លួននៅក្នុងការជជែកកម្សាន្តមួយ តាមអ៊ិនធើណេត ដើម្បីណែនាំពីគម្រោងខ្សែភាពយន្តថ្មី ហើយ នេះ​ក៏ជា​ពេល​ដ៏​កម្រ​មួយ ដែល​តារាជើងចាស់រូបនេះ បាន​មានវត្តមាន នៅ​មុខ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យសម្គាល់នោះគឺ លោក Sammo Hung ហាក់បង្ហាញពីការស្រកទម្ងន់ច្រើន ទៀតផង។ ជាពិសេស តាមប្រភពដដែលនេះ លើកឡើងឡើងទៀតថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សុខភាពរបស់លោក បានធ្លា.ក់ចុះ ទម្ងន់ប្រែប្រួល និងត្រូវប្រើឈើច្រត់ជាញឹកញាប់ ឬប្រើរទេះរុញនៅពេលដែលត្រូវធ្វើការផ្លាស់ទី៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Sammo Hung
Sammo Hung
Sammo Hung
Sammo Hung
Sammo Hung
Sammo Hung
Sammo Hung
Sammo Hung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]