ភ្នំពេញ៖ ជាការពិតណាស់ កាលពីថ្មីៗនេះ មានបងប្អូនជន.រង.គ្រោះ.មិនតិចនាក់នោះទេ បានចេញមក ដាក់ពាក្យបណ្ដឹង ទាមទាររកយុត្តិធម៌ ក្រោយពីបានចាញ់បោក ក្រុមហ៊ុន ចំរើនសុវត្ថិភាព ដែលជាហាងមាសពេជ្រ របស់ តារាហ្វេសប៊ុកអ្នកដ៏ល្បីមួយរូប គឺអ្នកនាង ចោមក្វាន់។

ជាមួយគ្នានេះ បើតាមការបង្ហោះរបស់ជន.រង.គ្រោះ.ជាច្រើនរូប បានបង្ហាញការឈឺចិត្តស្អិតទ្រូង ដោយសារតែការជឿទុកចិត្ត ធ្វើជាតំណាងចែកចាយ គ្រឿងមាស និងប្លាកទីន និងផលិតផលផ្សេងៗ ថែមទាំងវេរលុយឲ្យ ទៅ អ្នកនាង ចោមក្វាន់ អ្នកខ្លះដល់ទៅខ្ទង់ម៉ឺនដុល្លារ ផ្ទុយទៅវិញបែរជាត្រូវគេបោកប្រាស់ ប្លុកទាំងហ្វេសប៊ុក ឆាតទំនាក់ទំនងផ្សេងៗចោលអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត អ្វីដែលធ្វើឲ្យ បងប្អូនជន.រង.គ្រោះ កាន់តែអស់សង្ឃឹមទៀតនោះគឺ កាលពីថ្ងៃទី២៨ ខែកក្កដា យប់មិញនេះ ហាងយីហោ ចំរើន សុវត្ថិភាព ត្រូវបានរុះរើចេញអស់ ទាំងដែល អ្នកនាងចោមក្វាន់ មិនទាន់ចេញមុខដោះស្រាយ ថែមទាំងមិនឃើញលេចវត្តមាន ទាល់តែសោះ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ចោមក្វាន់
ចោមក្វាន់
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]