ភ្នំពេញ៖ នៅក្នុង​ឆ្នាំ២០២២ នេះ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី បានដំណើរការក្រុមហ៊ុនរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា មានរយៈពេល ១០ឆ្នាំហើយ។ ជាការពិតណាស់ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) បានចាប់ផ្តើម​បើកដំណើរការផ្សារទំនើបទី១ នៅក្នុងឆ្នាំ២០១៤​ ​និងផ្សារទំនើបទី២ នៅឆ្នាំ២០១៨ និងការមកដល់ថ្មីជាមួយផ្សារទំនើបទី៣ ក្នុងពេលឆាប់ៗ ដើម្បីបំពេញតម្រូវការ និងផ្តល់នូវភាពសម្បូរបែបជូនដល់អតិថិជនកម្ពុជា ដូចជា ហាងសំលៀកបំពាក់ចម្រុះល្បីៗឈានមុខគេ ភោជនីយដ្ឋាន និងអាហារដ្ឋានកន្លែងកម្សាន្តថ្មីៗប្លែកគ្នា ដែលមានទីតាំងទូលាយ និងជាកន្លែងដែលប្រមូលផ្តុំនូវសេវាកម្មផ្សេងៗជាច្រើនទៀត។

គម្រប់ខួប ១០ឆ្នាំ របស់ក្រុមហ៊ុន អ៊ីអន ម៉ល​ (ខេមបូឌា) ខូ អិលធីឌី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​មិនតែប៉ុណ្ណោះ ដើម្បីអបអរសាទរគម្រប់ខួប១០ឆ្នាំ​ របស់ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ និង ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី នឹង​រៀបចំប្រារព្ធកម្មវិធីផ្តល់ជូនជាពិសេស ដែលមានរយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ រហូតដល់ ថ្ងៃទី៧ សីហា​ ២០២២ ជាមួយការលក់បញ្ចុះតំលៃជាច្រើន ដែលអតិថិជនទាំងអស់អាចធ្វើការទិញទំនិញមានគុណភាពល្អ និង ពិសារអាហារឆ្ងាញ់ៗ ពីបណ្តាហាងល្បីៗ ព្រមទាំងរីករាយជាមួយកម្មវិធីកម្សាន្តផ្សេងៗ រួមទាំងមានកាដូកាបូបដ៏ស្រស់ស្អាតពិសេសដែលធ្វើពីសិប្បកម្មស្នាដៃកូនខ្មែរពិតៗ សម្រាប់អតិថិជនដែលអញ្ជើញមកជាវទំនិញផ្សេងៗនាឱកាសដ៏ពិសេសនេះ។

គម្រប់ខួប ១០ឆ្នាំ របស់ក្រុមហ៊ុន អ៊ីអន ម៉ល​ (ខេមបូឌា) ខូ អិលធីឌី
គម្រប់ខួប ១០ឆ្នាំ របស់ក្រុមហ៊ុន អ៊ីអន ម៉ល​ (ខេមបូឌា) ខូ អិលធីឌី

ជាមួយគ្នានេះដែរ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ក៏សូមថ្លែងអំណរគុណទៅ ដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងមានទំនុកចិត្តទៅលើទំនិញ និងសេវាកម្មផ្សេងៗនៅក្នុងផ្សារទំនើប អ៊ីអន ម៉ល ទាំងពីរសាខា អស់រយៈពេលជាច្រើនឆ្នាំមកនេះ យើងខ្ញុំសង្ឈឹមថានឹងនូវតែទទួលបានការគាំទ្របន្ថែមកាន់តែខ្លាំងទៀតពីអតិថិជនទាំងអស់។

តោះៗ ទៅចូលរួមអបអរសាទរ ​ និងទិញទំនិញនៅថ្ងៃទី ៥​ រហូតដល់ ៧សីហា ទាំងអស់គ្នាដើម្បីទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ជាមួយការចាប់រង្វាន់ និងកាដូកាបូបដ៏ស្រស់ស្អាតក្នុងឱកាសដ៏ពិសេសនេះណា៎!៕ 

គម្រប់ខួប ១០ឆ្នាំ របស់ក្រុមហ៊ុន អ៊ីអន ម៉ល​ (ខេមបូឌា) ខូ អិលធីឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]