ឥណ្ឌា៖ កាលពីថ្ងៃទី២២ ខែ កក្កដា ឆ្នាំ ២០២២ ជាពេលវេលាល្អសម្រាប់កញ្ញា ឌី បញ្ញាវិមាលា ចេញដំណើរទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Teen International។ ដោយបច្ចុប្បន្ន បវរកញ្ញាយុវតីអន្តរជាតិកម្ពុជារូបនេះ កំពុងស្ថិតនៅប្រទេសឥណ្ឌា នឹងបានចូលរួមប្រកួតជាមួយបេក្ខនារីមកពីបណ្ដាប្រទេសផ្សេងទៀតផងដែរ។ 

ពិតណាស់ អំឡុងពេលកំពុងនៅប្រកួត Miss Teen International គេសង្កេតឃើញកញ្ញា ឌី បញ្ញាវិមាលា ពិតជាបានឃើញពីការតាំងចិត្តយ៉ាងមុតមាំនាងផងដែរ។ បើទោះបីនាងទើបតែអាយុ១៥ឆ្នាំ ប៉ុន្តែមានភាពក្លាហាន និងការតាំងចិត្តខ្ពស់តែម្ដង។ បើនិយាយពីការរៀបចំខ្លួន គឺមានភាពលេចធ្លោ ស្រស់ស្អាតរាល់ថ្ងៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង រឿងដែលគួរឲ្យចាប់អារម្មណ៍នោះ រូបភាពដែលកញ្ញា ឌី បញ្ញាវិមាលា ថតរូបជុំគ្នាជាមួយបេក្ខនារីមកពីបណ្ដាប្រទេសផ្សេងៗនោះ មើលទៅនាងពិតជាមានភាពលេចធ្លោជាពិសេស ទាំងការឈរ និងអង្គុយ គឺមានភាពជាបវរកញ្ញាតែម្ដង។ គួរបញ្ជាក់ផងដែរថា នារាត្រីយប់នេះកម្មវិធីប្រកួត Miss Teen International នឹងឈានដល់វគ្គប្រកួតបឋម ហើយប្រិយមិត្តអាចរង់ចាំទស្សនាដើម្បីជួយគាំទ្រដល់ Miss Teen International Cambodia ទាំងអស់គ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
រូបភាពជាក្រុមបេក្ខនារី Miss Teen International 
រូបភាពជាក្រុមបេក្ខនារី Miss Teen International 
រូបភាពជាក្រុមបេក្ខនារី Miss Teen International 
រូបភាពជាក្រុមបេក្ខនារី Miss Teen International 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]