ប៊ីចេង និងអំបិល ជាគ្រឿងផ្សំជួយធ្វើឲ្យម្ហូបអាហារកាន់តែមានរស់ជាតិឆ្ងាញ់ មិនថាម្ហូបស្ងោរ ឆា ចៀន ប្រលាក់នោះទេ គឺសុទ្ធតែត្រូវការសារធាតុផ្សំទាំងពីរនេះ។ ប៉ុន្ដែរឿងមួយគួរមិននឹកស្មានដល់នោះគឺ មនុស្សភាគច្រើនបានយល់ថា ប៊ីចេងគឺជាគ្រឿងផ្សំមួយប្រភេទ បង្កគ្រោះថ្នាក់ ជំងឺផ្សេងៗ ប៉ះពាល់ដល់សុខភាពជាងអំបិលទៅវិញ។
រដ្ឋបាលចំណីអាហារ និង ឱសថអាមេរិក (FDA) បានចាត់ចំណាត់ថ្នាក់ ប៊ីចេងក្នុងក្រុមអាហារដែលមានសុវត្ថិភាព ប៉ុន្ដែមនុស្សភាគច្រើននៅតែមានការសង្ស័នឹងការប្រើប្រាស់សារធាតុមួយនេះ ក្រោមមូលហេតុរោគសញ្ញាមិនល្អផ្សេងៗបានកើតឡើង ដូចជា ការឈឺក្បាល បែកញើសច្រើន អារម្មណ៍ស្ពឹកមុខ ចង្វាក់បេះដូងលោតញាប់ ឈឺទ្រូង ក្រហល់ក្រហាយលើមុខ លើរាងកាយផ្សេងទៀត និងចុះខ្សោយកម្លាំងជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សាស្រាវជ្រាវបានបដិសេធទៅនឹងរោគសញ្ញាទាំងនេះ ថាមិនមែនកើតឡើងពាក់ព័ន្ធនឹងប៊ីចេងទាំងស្រុងនោះទេ ហើយរោគសញ្ញាទាំងនេះក៏អាចកើតឡើងក្នុងរយៈពេលខ្លីលើក្រុមមនុស្សតិចតូចប៉ុណ្ណោះ រួចក៏បាត់ទៅវិញដោយមិនចាំបាច់ព្យាបាលនោះដែរ។
FDA បានបញ្ជាក់ទៀតថា ប៊ីចេងត្រូវបានផលិតឡើងដោយសារធាតុចេញពីរុក្ខជាតិ ដូចជា ស្ករអំពៅ ដំឡូងមី ឬពោត។ ប៊ីចេងគឺជាការរួមផ្សំឡើងពីអំបិលសូដ្យូមគ្លុយតាមិកអាស៊ីត ដែលជាអាមីណូអាស៊ីតមួយប្រភេទកើតឡើងក្នុងធម្មជាតិ សូម្បីខ្លួនប្រាណយើងក៏មានអាស៊ីតប្រភេទនេះ ហើយវាក៏មានក្នុងរបបអាហារដែលយើងញ៉ាំរាល់ថ្ងៃ ដូចជា សាច់ ត្រី ស៊ុត បន្លែ ផ្លែឈើ ផលិតផលទឹកដោះគោ។ គ្លុយតាមិកអាស៊ីត មានតួនាទីជួយឲ្យអាហារមានរសជាតិឆ្ងាញ់ និងអាចជួយឲ្យអ្នកថយចុះចំណង់អាហារ និងឆាប់មានចំណង់ឡើងវិញផងដែរ។ ប៊ីចេងមានរស់ជាតិភ្លាវ ហើយមានកម្រិតសូដ្យូមទាប មិនប៉ះពាល់ដល់សុខភាពនោះទេ។
មនុស្សភាគច្រើនបដិសេធប្រើប្រាស់ប៊ីចេង ប៉ុន្ដែប្រើប្រាស់អំបិល ព្រោះគិតថាប៊ីចេងមានគ្រោះថ្នាក់ជាងអំបិល។ ជាក់ស្ដែងប៊ីចេងមានកម្រិតសូដ្យូមតិចតូចប៉ុណ្ណោះ ចំណែកអំបិលមានកម្រិតសូដ្យូមខ្ពស់ ក្នុងបរិមាណអំបិល ១០០ក្រាម មានផ្ទុកសូដ្យូម ២ ៣២៥ មិល្លីក្រាម ស្មើ១ភាគ៣នៃប៊ីចេង។ អ្នកជំនាញផ្នែកសុខភាពបានបង្ហាញថា ក្នុងមួយថ្ងៃ មិនគួរញ៉ាំសារធាតុសូដ្យូម លើសពី ២ ៣០០ មិល្លីក្រាមនោះទេ និងសម្រាប់អ្នកមានវ័យចាប់ពី៥០ឆ្នាំ គឺមិនលើសពី ១ ៥០០ មិល្លីក្រាម។
ជាក់ស្ដែងណាស់ ថ្វីដ្បិតតែអំបិលមានកម្រិតសូដ្យូមខ្ពស់ជាតម្រូវការចាំបាច់របស់រាងកាយ ប៉ុន្ដែប្រសិនបើ បរិមាណនោះលើសកំណត់វិញ វាអាចធ្វើឲ្យសុខភាពយើងប្រឈមនឹងជំងឺផ្សេងៗដូចជា ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺខួរក្បាល ជំងឺពុកឆ្អឹង មហារីកក្រពះ នឹងជំងឺតម្រងនោមផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]