កម្សាន្ត៖ នាពេលបច្ចុប្បន្ន គេសង្កេតឃើញមានមនុស្សជាច្រើនបានចាប់ផ្ដើមបង្កើតមុខរបរតាមអនឡាញជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។ ម្យ៉ាងវិញទៀត ជំនួញលក់តានអនឡាញគេឃើញមានអ្នកជោគជ័យច្រើននាក់ណាស់ ដែលកំពុងរស់នៅក្នុងជីវភាពយ៉ាងហាយសូរ។ មិនតែប៉ុណ្ណោះ ម្នាក់ៗកាន់តែពង្រីកមុខជំនួញខ្លួនរឹតតែធំ ព្រមទាំងអ្នកខ្លះមានតំណាងចែកចាយខ្ទង់ពាន់នាក់ក៏មាន។
យ៉ាងណាមិញ ភាពជោគជ័យលើវិស័យលក់អនឡាញនេះ ទាល់តែមានការខំប្រឹងប្រែង ហើយមានប្រជាប្រិយភាពលើបណ្ដាញសង្គម ទើបមុខរបរកាន់តែរីកចម្រើនជាងមុន។ ពិតណាស់ បើនិយាយដល់អ្នកលក់អនឡាញជោគជ័យនាពេលបច្ចុប្បន្ននេះភាគច្រើនទទួលបានការគាំទ្រពីមហាជន និងមានអ្នកតាមដានច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើនិយាយដល់ស្ត្រីខ្មែរដែលមានមុខជំនួញលក់តាមអនឡាញជោគជ័យបំផុត ព្រមទាំងប្រើជីវិតយ៉ាងហាយសូរបែបអភិជនទាំង៤ដែលគេស្គាល់ច្រើននោះមានដូចជា៖
១៖ អ្នកនាង សុន្ទរី នួន ហៅ ស្រីអូន
អ្នកនាង សុន្ទរី នួន ហៅ ស្រីអូន ជាម្ចាស់ប្រ៊េនអាហារបំប៉នសុខភាពដែលទទួលបានការគាំទ្រច្រើន ម្យ៉ាងបច្ចុប្បន្ន ក៏កំពុងមានជំនួញថ្មីគឺ បើកផលិតកម្ម និងផ្នែកអចលនទ្រព្យលក់ដី និងផ្ទះផងដែរ។
២៖ អ្នកនាង ទ្រី ដាណា
បើនិយាយដល់អ្នកនាង ទ្រី ដាណា មានមុខជំនួញក្នុងដៃច្រើន ទាំងលក់គ្រឿងអលង្កាមាសពេជ្រ និងផលិតផលថែសម្រស់។
៣៖ អ្នកនាង Love Riya
អ្នកលក់អនឡាញសាច់សខ្ចី អ្នកនាង Love Riya ជាអ្នកលក់ផលិតផលថែសម្រស់ដ៏ល្បីល្បាញម្នាក់ពេលបច្ចុប្បន្ន។
៤៖ អ្នកនាង សាយ ចន្ថាណា ម្ចាស់ហាង Pic Pich Shop
ប្រិយមិត្តលេងបណ្ដាញសង្គមច្បាស់ជាស្គាល់ អ្នកនាង សាយ ចន្ថាណា ម្ចាស់ហាង Pic Pich Shop ដោយនាងទទួលបានភាពល្បីល្បាញតាមរយៈការLiveលក់ម៉ូតូ ហើយបច្ចុប្បន្នហាងលក់ម៉ូតូរបស់នាងមានដល់ទៅ៣សាខា។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]