ចិន៖ ទំព័រវីដេអូ Tencent នៅថ្ងៃទី ២៩ ខែកក្កដាបានប្រកាសពីសមិទ្ធិផលដ៏ល្អដែលក្រុមការងារភាពយន្ត Love Like the Galaxy បានបែកកំណត់ត្រា ដ៏អស្ចារ្យបានឈានដល់ ៣០០ លានមើលក្នុងមួយថ្ងៃ ។
នេះគឺជាកំណត់ត្រានៃការមើលខ្ពស់បំផុតក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ដោយភាពយន្តត្រូវបានបង្ហាញទាំងស្រុងនៅលើវេទិកា។ លើសពីនេះ ខ្សែភាពយន្តនេះនៅតែជាប់ចំណាត់ថ្នាក់លេខ ១ នៅលើសន្ទស្សន៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន អស់រយៈពេលជាច្រើនថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងគួរតែអរគុណ ដល់តួអង្គ ដែលសម្តែងដោយ Leo Wu និង Zhao Lusi មិនត្រឹមតែឈ្នះរឿងល្បីៗ ដែលចេញដំណាលគ្នានោះទេ ភាពយន្តនេះក៏បានវ៉ាដាច់ រឿងចាស់ ៗជាច្រើនផងដែរ ដែលខ្សែភាពយន្តនេះកាន់តែមានន័យសម្រាប់ Zhao Lusi នៅពេលដែលនាងត្រូវការបង្ហាញពីសមត្ថភាពរបស់នាង ដោយឈានមុខគេ ក្នុងវិស័យកម្សាន្តរបស់ចិន។
យ៉ាងណាមិញ បច្ចុប្បន្ននេះ Zhao Lusi ត្រូវបានគេចាត់ទុកថា ជាតារាស្រីនាំមុខ តារាសម្តែងស្រីជើងចាស់ជាច្រើន ដោយចាប់ផ្តើម ជាអាយដលតាមអ៉ីនធឺណែត មិនបានហ្វឹកហាត់ត្រឹមត្រូវក្នុងការសម្តែង និងមានសហគមន៍អ្នកគាំទ្រ អនឡាញរបស់នាងប៉ុណ្ណោះ។ តែទោះជាយ៉ាងណា រយៈប៉ុន្មានឆ្នាំចុងក្រោយមកនេះ តារាស្រីរូបនេះបានកាន់កាប់ ក៏ដូចជា ប្រមូលប្រជាប្រិយជាច្រើន ក្រោយបង្ហាញសាងកេរ្តិ៍ឈ្មោះជាច្រើនរឿង៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]