កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ​ ពិធីករលោក Yoo Jae Suk ត្រូវបានគេរាយការណ៍មកថា រូបលោកបានរកចំណូល ៧.៧៦ ពាន់លានវ៉ុន (ប្រហែល ៥.៩៤ លានដុល្លារ) នៅឆមាសទីមួយនៃឆ្នាំ ២០២២ ពីការផ្សាយពាណិជ្ជកម្ម និងប្រាក់កម្មវិធីដែលគាត់ផលិត។

នេះបើតាម ប្រព័ន្ធទិន្នន័យ Wikitree បានរាយការណ៍ថាកម្មវិធី «TMI News Show» របស់ Mnet បានចាក់ផ្សាយនៅថ្ងៃទី ២៨ ខែកក្កដាបានរាយការណ៍ពីប្រាក់ចំណូលរបស់ ពិធីករជាតិរូបនេះ ដែលចាប់ពីដើមឆ្នាំ ២០២២ ដល់បច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ នៅក្នុងកម្មវិធីទូរទស្សន៍ Yoo Jae Suk រកបាន ១៥០ លានវ៉ុន (ប្រហែល ១១៥,០០០ ដុល្លារ) ក្នុងមួយភាគ រួមទាំងប្រាក់សម្រាប់ចូលរួមក្នុងកម្មវិធី និងថតស្ពតពាណិជ្ជកម្ម តារាកំប្លែងរូបនេះត្រូវបានគេប៉ាន់ប្រមាណថារកបាន ៧.៧៦ ពាន់លានវ៉ុន (ប្រហែល ៥.៩៤ លានដុល្លារអាមេរិក) ក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ ដូច្នេះដែរ៕

ប្រភព៖ zingnews.vn

សូមទស្សនារូបភាពខាងក្រោម៖

Yoo Jae Suk
Yoo Jae Suk
Yoo Jae Suk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]